ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ត្រូវបានព្រះមហាក្សត្រនៃព្រះរាជានាចក្រកម្ពុជា ព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា»

ភ្នំពេញ: ឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុនបុរី ហេង បូរិន គ្រុប ត្រូវបានព្រះមហាក្សត្រនៃព្រះរាជានាចក្រកម្ពុជា ព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា» តាមសេចក្ដីក្រាបថ្វាយបង្គំទូលថ្វាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។


អ្នកឧកញ៉ា ហេង បូរិន បានថ្លែងសារថា” ជា​បឋម​ ទូលព្រះ បង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ មានសេចក្ដីរំភើបសោមនស្សរីករាយឥតឧបមា និងសូមព្រះបរមរាជានុញ្ញាត ក្រាបថ្វាយនូវសេចក្ដីថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា» ដល់ទូលព្រះបង្គំជាខ្ញុំ”។

អ្នកឧកញ៉ាបានថ្លែងទៀតថា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាត សម្ដែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ឧត្ដុង្គឧត្ដម ដល់ទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ ដែលជាព្រះរាជគុណដ៏មហាធំធេងមិនអាចរកអ្វីមកប្រៀបបានឡើយ ។
អ្នកឧកញ៉ា សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្នាយុយឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ដល់រាស្រ្ត ជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនជាយូរអង្វែងតរៀងទៅ ។