ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអភិបាលរងសាលារាជធានីភ្នំពេញ ព្រមទាំងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះបង្រ្កាប កន្លែងក្លឹបកម្សាន្តលុច្សសារី (Luxurious) ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីម៉ោង២ រំលងអាធាត្រ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ។
ក្នុងប្រតិបត្តិការណ៍នេះសមត្ថកិច្ច បានរកឃើញសារធាតុញៀនមួយចំនួន និងឃាត់ខ្លួនមនុស្ស៤១៧នាក់ (ស្រី១៨១នាក់) បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាម និតិវិធី៕