ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ស៊ុំ សុជាតិ ស្នងការ រងនគរ បាលខេត្តកំពង់ឆ្នាំង រងការចោទ ថាកាប់រុករានទន្ទ្រានឈូសឆាយនិងយកដីព្រៃលិចទឹករបស់រដ្ឋ

លោក ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ដែលពី មុននេះជា គូរប្រជែង ជា មួយលោក ខូវ លី រត់ការយកតំណែង ស្នងការខេត្តកំពង់ឆ្នាំងនោះ ត្រូវបានមន្ត្រីជល ផលប្តឹងជាមួយនឹងកូន ចៅម្នាក់ទៀតឈ្មោះ ម៉ូត សម្បត្តិ ពីបទកាប់រុករាន ទន្ទ្រាន ឈូស ឆាយ រំលោភយកដីព្រៃលិចទឹករបស់រដ្ឋនៅក្នុងភូមិសាស្ត្រឃុំច្រ ណូក ស្រុក កំពង់លែង ជាប់នឹងព្រំប្រទល់ខេត្តកំពង់ធំ មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។

ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង បាននិយាយថា អ្នកពាក់ព័ន្ធក្នុងករណី រំលោភយកដី ព្រៃលិចទឹក ដែលជាជម្រកត្រីពងកូននៅ ក្នុងភូមិសាស្ត្រឃុំច្រណូកនេះ ត្រូវបានលោក ព្រះរាជអាជ្ញាកោះហៅ មកសាកសួរជាបន្តបន្ទាប់។

ដោយឡែកលោកស៊ុំ សុជាតិ វិញត្រូវបានលោកព្រះរាជអាជ្ញា កោះ ហៅមកសាកសួរ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ គឺនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរមកម្លេះ។

ក្រោយពីសាកសួរអ្នកពាក់ព័ន្ធចប់សព្វគ្រប់ទៅតាមនិតិវិធីហើយនោះ លោកព្រះរាជ អាជ្ញាបានសម្រេចបញ្ជូនសំណុំរឿង នេះទៅកាន់ចៅក្រមសើបសួរដើម្បីបន្តនិតិវិធី។

ចំណែកប្រជាពលរដ្ឋនៅស្រុកកំពង់លែង ដែលសុំមិនបញ្ចញឈ្មោះបានលើកឡើងថា បច្ចុប្បន្នលោក ស៊ុំ សុជាតិ ដែលជាស្នងការរងនគរ បាលខេត្តកំពង់ឆ្នាំងកំពុង កាន់កាប់ ដីនៅតំបន់លិចទឹក ក្នុងភូមិសាស្ត្រឃុំច្រណូក មានចំនួនដល់ទៅជិត១០០០  ហិកតា ក្នុងនោះដីមួយចំនួន លោកទិញពីមន្ត្រីសាលាស្រុកកំពង់លែង មន្ត្រីនគរបាល មន្ត្រី អាវុធហត្ថ មន្ត្រីយោធា ដែលគេអង្កន់ចែកគ្នា កាលពីពេលកន្លងទៅ និងមានផ្ទៃដី មួយចំនួនទៀត ត្រូវបានលោក ស៊ុំ សុជាតិ ឈូសឆាយរំលោភយកដីព្រៃ លិចទឹក របស់រដ្ឋតែម្តង។

ព័ត៌មានដែល ដេលីខ្មែរទទួលបាន គឺ លោក ស៊ុំ សុជាតិ បានធ្វើរោង បញ្ជូនគ្រឿងចក្រ និងដាក់កូនចៅឈ្មោះ ម៉ូត សម្បត្តិ ឲ្យទៅឈរជើងប្រចាំការមើលខុសត្រូវ និងរៀប ចំដី នៅក្នុងតំបន់នេះ ប៉ុន្តែនៅពេលមានមន្ត្រីជលផលចុះទៅឃាត់ និង ដាក់ពាក្យ ប្តឹងទៅ សាលាដំបូងខេត្ត ទើបផ្អាកសកម្មភាព។

បច្ចុប្បន្ននេះលោក ស៊ុ សុជាតិ បានប្រើរូបភាពកាត់ដីនោះជា កង់ៗជួលទៅ ឲ្យ មនុស្ស ជាច្រើននាក់ ដើម្បីធ្វើស្រែបំភាន់ភ្នែកកុំឲ្យគេមើល ឃើញថា”លោក មានដី ច្រើន”។

សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបកស្រាយពី លោកស៊ុំ សុជាតិ បាននៅឡើយទេ ខណៈមជ្ឈដ្ឋាននានានៅក្នុងខេត្តកំពង់ឆ្នាំងកំពុងតែចាំមើលថា តើតុលាការនឹងមាន ចំណាត់ការបែប ណាចំពោះករណីនេះ៕

ទំនាក់ទំនងនិងផ្តល់ព័ត៌មានមកការិយាល័យ​សារព័ត៌មាន ដេលីខ្មែរ លេខ

០៨៧ ៥៧ ១៨ ២៣​​