លោក តឹង អ៊ីងគ័ង ប្រធានធនាគារខេត្តជាំងស៊ីប្រទេសចិនស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ ហើយនេះបើតាមជួបជាមួយនិងលោក យន្ត មីីន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ។
លោក យន្ត មីន លើកឡើងថា សក្តានុពលរបស់ខេត្តព្រះសីហនុ មានដូចជា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេស ចរណ៍ ជាវិស័យគោលដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត ហើយ ខេត្តមានកំពង់ផែទឹកជ្រៅតំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្ត ហោះអន្តរជាតិ តំបន់ឆ្នេរ និងកោះ ៣៣ ជាមរតកធម្មជាតិដ៏មានតម្លៃ ដែលរាជរដ្ឋាភិបាលចាត់ទុកនឹងប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍ ន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥ ។
លោកអភិបាលខេត្តបានបន្តថា វិស័យអទិភាពឈានមុខគេក្នុងការអភិវឌ្ឍខេត្តនាពេលបច្ចុប្បន្នមាន កំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះ សីហនុក្នុងការ ដឹកជញ្ជូនតាមផ្លូវសមុទ្រជាលក្ខណៈជាតិ និងអន្តរជាតិ ដែលមានទំនិញជាកុងតឺន័រ ចេញ-ចូលប្រមាណ ៧៣ ភាគរយ នៃបរិ មាណទំនិញនាំចេញ-ចូលទូទាំងប្រទេស។
លើសពីនេះលោកថា ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នាពេលបច្ចុប្បន្នបាននឹងកំពុងប្រតិបត្តិការមានក្រុមហ៊ុនអាកាស ចរណ៍ចំនួន១០ មានជើងហោះហើរចំនួន ១៣៣ជើងក្នុងមួយសប្តាហ៍ហោះហើរទៅកាន់អន្តរជាតិមានយ៩១ជើងក្នុងមួសប្តាហ៍ ។
ក្រៅពីនេះតំបន់សេដ្ឋកិច្ចពិសេសបានដើរតួរនាទីយ៉ាងសំខន់ក្នុងការលើក កម្ពស់សេដ្ឋកិច្ច បង្កើនការងារជូនប្រជាពលរដ្ឋ ហើយខេត្តព្រះ សីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការនិងមាន រោងចក្រធំ តូចសរុប ២១៩ កន្លែង សិប្បកម្មអាជីវកម្មខ្នាតតូច និងមធ្យមមាន ១.០៣៧កន្លែង និងសេវាកម្មផ្សេងៗទៀតស្រូបយកកម្លាំងពលកម្មសរុប ៨១.៤៧៥នាក់ ស្រី ៣៨. ៦៥២ នាក់ក្នុងនោះ ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មមានចំនួន ៨ ពាន់លានដុល្លាអាមេរិកនិងធានាសន្តិសុខ សុវត្ថិភាពជូនអ្នកវិនិយោគនៅខេត្តព្រះ សីហនុ ។
សម្រាប់ លោក តឹង អ៊ីងគ័ង ប្រធានធនាគារខេត្តជាំងស៊ីបានមានប្រសាសន៍ថា គណៈប្រតិភូមានគោលបំណងឈ្វេងយល់ពីសក្តា នុពល និងការវិនិយោគនៅខេត្តព្រះសីហនុ ហើយក្រុមហ៊ុនវិនិយោគរបស់លោកចង់មកធ្វើការវិនិយោគលើវិស័យធនគារនិងសំណង់នៅខេត្តព្រះសីហនុ។
លោកបន្តទៀតថា ខេត្តព្រសីហនុមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានអ្នកវិនិយោគគិន មកកាន់ខេត្តព្រះសីហនុយ៉ាងគំហ៊ុក ហើយសង្ឃឹម ថានឹងមានអ្នកវិនិយោគគិនមកកាន់ខេត្តព្រះសីហនុបន្តទៀត។
លោកក៏បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះ សីហនុដល់វិនិយោគខេត្តជាំងស៊ី ឱ្យមកកាន់ខេត្តព្រះសីហនុបន្តទៀតផងដែរ៕