ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកអភិរក្សសំណូមពរកុំឲ្យរំខានហ្វូងសត្វក្រៀលនៅតំបន់​អន្លង់​ព្រីង

 ជាទូទៅក្រោយពីពងកូនហើយ សត្វក្រៀលមករកចំណីនៅ តំបន់ការពារទេសភាពអន្លង់ព្រីងជារៀងរាល់ឆ្នាំចាប់ពីខែធ្នូដល់ខែឧសភា។ ដោយឡែក ក្នុងរដូវកាល ឆ្នាំ​២០​១៨-២០១៩នេះ ក្រុមការងារអង្កេតឃើញថា សត្វក្រៀលចុងក្រោយបានចាកចេញពីតំបន់ដីសើមនេះក្នុង​ថ្ងៃទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។

តែចម្លែកនាឆ្នាំនេះសត្វ ក្រៀលមួយហ្វូង (០៨ក្បាល) បានសម្រេចចិត្តត្រឡប់មករកចំណីនៅតំបន់ការពារទេសភាពនេះវិញ នាថ្ងៃទី៤ ខែមិថុនា និងបន្តរស់នៅទីនោះរហូតដល់ពេលបច្ចុប្បន្ននេះ។ ក្រុម​ការងារយើងកំពុងអង្កេតតាមដាននិងអំពីភាពមិនប្រក្រតីនេះ និងសំណូមពរដល់ប្រជាសហគមន៍កុំរំខានពួកវា។ នេះបើតាមអង្គការដដែល។

គួរបញ្ជាក់ដែរថា ក្រៀលជាប្រភពសត្វស្លាបម្យ៉ាងដែលមានមាឌធំ និងខ្ពស់ជាងគេក្នុង ចំនោមសត្វស្លាបដែលអាចហើរបាន ហើយវាមានចំនួនមិនច្រើនប៉ុន្មានទេលើពិភពលោកនេះ។ ជាមោទនភាពកម្ពុជាយើង ក៏មានវត្តមានសត្វប្រភេទកម្រនេះ។ ប៉ុន្តែសត្វក្រៀល ទទួលរងនូវការគំរាមកំហែង និងមានចំនួនថយចុះជាបន្តបន្ទាប់៕