បន្ទាប់ពីជួបជាមួយគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ CDI-IDC សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នារសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ពិធីចុះហត្ថលេខា លើឯកសារចំនួនពីរ៖
១) ពិធីចុះហត្ថលេខាគាំទ្រ (Co-Sponsor) ធម្មនុញ្ញសន្តិភាពសកល ដោយ ប្រតិភូរដ្ឋសភាហុងគ្រី ។
២) ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន (IPTP) និងរដ្ឋសភាហុងគ្រី។