នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វង សូត អនុប្រធានទី២រដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភាបានអញ្ជើញជូនដំណើរ លោក ត្រិន ថាញ់មិន (Tran Thanh Man)ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តទៅកាន់ប្រទេវិញ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សូមជម្រាបថា លោក ប្រធានសភាវៀតណាម និងគណៈប្រតិភូ បានមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រយៈពេលបួនថ្ងៃ គឺចាប់តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី២៤។