ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទំនាក់ទំនងរុស្ស៊ី និងអាមេរិកធ្លាក់ចុះកាន់តែទាបជាបន្តបន្ទាប់

ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក Vladimir Putin បាននិយាយក្នុងកិច្ចសម្ភាសន៍មួយតាមទូរទស្សន៍ Mir TV នៅថ្ងៃព្រហស្បតិ៍នេះថា ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បានធ្លាក់ចុះទៅក្នុងកម្រិតកាន់តែទាបជាបន្តបន្ទាប់ ។

លោក Vladimir Putin បានបន្ថែមថា ទំនាក់ទំនងធ្លាក់ចុះ គឺដោយសារអាមេរិកបានដាក់ទណ្ឌកម្មរាប់សិបលើរុស្ស៊ី ដែលជាទង្វើមិនអាចទទួលយកបាន ដែលរុស្ស៊ីត្រូវតែឆ្លើយតបតាមដែលអាចធ្វើទៅបាន ។

លោក Vladimir Putin បានបញ្ជាក់ថា លោកអាចនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំ G20 នៅប្រទេសជប៉ុន នៅពេលខាងមុខនេះ ប៉ុន្តែលោកមិនទាន់ប្រាកដក្នុងចិត្តទាំងស្រុងទេ ៕