ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកកឧកញ៉ា សួរ វីរះ ត្រូវបានតែងតាំង ជាទីប្រឹក្សារបស់ សម្តេចមហាសេនាបតី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖អ្នកឧកញ៉ា សួរ វីរ: អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ដែលជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយនៅកម្ពុជា ត្រូវបានតែងតាំង ជាទីប្រឹក្សារបស់ សម្តេចមហាសេនាបតី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាខាងក្រោមនេះជាលិខិតតែងតាំង៖សូមជម្រាបថា ក្រៅពីជាប់ឈ្មោះជា សហគ្រិនឆ្នើម បង្កើតក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ផ្ដល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទទួូលបញ្ញើរអុីវ៉ាន់ ទាំងក្នុង និងក្រៅប្រទេសកម្ពុជា អតីតកូនអ្នកខេត្តកំពង់ធំ ឧកញ៉ា សួរ វីរៈ ក៏កំពុងតែវិនិយោគ លើគម្រោងសាងសង់រមណីយដ្ឋានលម្ហែ សណ្ឋាគារនៅតាមបណ្ដាខេត្តនានា សេវាកម្មកាប៉ាល់ទំនើបជូនភ្ញៀវទៅលេងតាមកោះ និងតាមបណ្ដាកោះទេសចរណ៍សក្ដានុពលនានា ក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងនោះ រួមមានដូចជា៖

១. កោះរ៉ុងសន្លឹម មានរីស៊តដូចជា៖ Sara resort,Eden Beach resort,Tube resort,Bodega resort,Sandy beach resort

Sara resort

Eden Beach resort

Tube resort

Sandy beach resort
២. កោះស្តេច មានរីស៊ត ដូចជា៖ Koh sdach Resort, Akpijun Resort

៣. កោះកុង មានសណ្ឋាគារឈ្មោះ Apex Koh Kong Hotel

៤. នៅខេត្តមណ្ឌលគីរី មានរីស៊តមួយ ឈ្មោះថា Pidoma Resort

៥. នៅគីរីរម្យ មានរីស៊តឈ្មោះ ឧទ្យានបោះតង់ Camping park និង Romdoul Resort

ទន្ទឹមនឹងការប្រកាសឱ្យអ្នកតាមដាន នៅតាមបណ្ដាញសង្គមទាយសាកល្បង ថាតើគោលដៅទីតាំងរមណីយដ្ឋាន របស់ខ្លួនមួយណា ដែលត្រៀមនឹងលេចរូបរាង គម្រោងអាងហែលទឹកកម្សាន្តវែងជាងគេក្នុងប្រទេសកម្ពុជានេះដែរ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ រូបនេះក៏បាន សាកល្បងឱ្យអ្នកគាំទ្រទស្សទាយយករង្វាន់ផងដែរ។ ក្នុងនោះ ឧកញ៉ា សួរ វីរៈ ប្រកាសថា ប្រាក់រង្វាន់អ្នកទាយត្រូវ នឹងទទួលបានការស្នាក់នៅរីស៊តហ្វ្រី រយ:ពេល ២យប់តាមការចូលចិត្ត និងប្រាក់បន្ថែមចំនួន ១០០$ ថែមទៀតផង។