ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផលិតផលហាឡាលកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ នៅខេត្តកំពត

(ខេត្តកំពត)៖ នៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដែលជាសេនាធិការ និងជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានចូលរួមការតាំងបង្ហាញផលិតផលហាឡាលកម្ពុជា ក្នុងស្តង់រួមរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ នៅខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្នហ៊ុនម៉ាណែត ក្នុងពិធីបើកសម្ពោធពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ។

ជាមួយនឹងការយកចិត្តទុកដាក់ពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ត.ផ.ហ.ក. ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈពាក់ព័ន្ធនឹងកិច្ចការហាឡាល និងអត្ថប្រយោជន៍នៃការប្រើប្រាស់ផលិតផលហាឡាលកម្ពុជាដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជា ដែលស្របតាមគោលការណ៍សុវត្ថិភាពម្ហូបអាហារ និងច្បាប់សាសនាឥស្លាម។

ជាមួយគ្នានេះ លេខាធិការដ្ឋាន នៃគ.ត.ផ.ហ.ក. ដោយទទួលបានការសហការពីក្រុមហ៊ុន សហគ្រាស និងសិប្បកម្ម ចំនួន៥៦ បានយកផលិតផលហាឡាលកម្ពុជារបស់ខ្លួន មកតាំងបង្ហាញក្នុងព្រឹិត្តិការណ៍ខាងលើ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មផលិតផលហាឡាលរបស់ខ្លួននៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា និងជាពិសេសសម្រាប់ការនាំចេញទៅកាន់ទីផ្សារដែលជាប្រទេសកាន់សាសនាឥស្លាម។