ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្ស១៧នាក់ស្លាប់ ក្នុងអំពើហិង្សាកើតឡើងជាថ្មីនៅប្រទេសស៊ូដង់

អង្គការសហប្រជាជាតិបានឲ្យដឹងថា នៅសប្តាហ៍នេះ មានសមនុស្សចំនួន១៧នាក់បានបាត់បង់ជីវិត និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណជាង១០០ខ្នង ត្រូវបានបំផ្លាញនៅភូមិ Deleij តំបន់ Darfur ។

កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ អង្គការសហប្រជាជាតិបានចេញសេចក្តីប្រកាសមួយ ដោយបង្ហាញពីក្តីបារម្ភរបស់ខ្លួន ពាក់ព័ន្ធនឹងអំពើហិង្សាកើតឡើងសាជាថ្មី នៅតំបន់ Darfur ប្រទេសស៊ូដង់ ។

សូមរំលឹកថា កាលពីឆ្នាំ២០០៣កន្លងទៅ មនុស្សប្រមាណជាង៣០០០០០នាក់ (៣សែននាក់) បានបាត់បង់ជីវិត និងមនុស្សជាង២លាន៧សែននាក់ គ្មានទីជម្រក ដោយអំពើហិង្សារវាងកងកម្លាំងយោធា និងប្រជាពលរដ្ឋនៅក្នុងប្រទេសនេះ ៕