លិខិតមិត្តអ្នកអាន៖
នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៩កន្លងទៅថ្មីៗនេះ អ្នកភូមិនៅខេត្តរតនគិរីបាននិយាយថា ពិតជាមានការចរចាគ្នានាំរថយន្តដឹកឈើចាប៥០ ទៅ៧០ គ្រឿង ចេញតាមផ្លូវច្រកអណ្តូងមាស ដឹកទៅវៀតណាម ប៉ុន្តែករណីមានការសង្ស័យថា ហេតុអ្វីអភិបាលខេត្តរតនគិរីមិនហ៊ានបង្រ្កាបឈើខុសច្បាប់លោក ហ៊ូវ ជីវ៉ៃ និងលោក នីកា ចាញ ដែលជាឈ្មួញឈើដ៏ល្បីផងនោះ។
អ្នកភូមិខាងលើបានរិះគន់ថា សកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់ របស់លោក លោក ហ៊ូវ ជីវ៉ៃនិងលោក នីកាចាញ ត្រូវបានដំណើរការដោយរលូន ដែលបានដឹកចេញពីកន្លែងដេប៉ូទិញភូមិម៉ុយ ឆ្លងកាត់ ភូមិញ៉ាង ភូមិភិ ភូមិ អូរតាំងលោក ឆ្ពោះទៅ កំពុងទឹកបាសៅ ក្នុងសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់នេះ មិនបានរំខាន លោក ថង សាវុន អភិបាលខេត្តរតនគីរី និងលោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ខេត្តរតនគីរី ដែលប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ឋ។
មហាជនកំពុងតែរិះគន់យ៉ាងខ្លាំងពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលបទបញ្ជាមកពី សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ឲ្យដឹកនាំបង្រ្កាប បទល្មើសព្រៃឈើនៅខេត្តរតនគីរី និងខេត្តដ៏ទៃទៀត តែសកម្មភាពនេះ ហាក់បីដូចជា គៀងត្រីបញ្ជូលស៊ងឬធ្វើសកម្មភាពក្តៅត្រឹមតែមួយចំអិនកំពិស ទីបំផុតមិនអាចបង្រ្កាបឈ្មួញឈើដុះស្លែដ៏ធំ មានឈ្មោះល្បីល្បាញក្នុងខេត្តរតនគីរី ដូចជាលោក ហ៊ូវ ជីវ៉ៃនិងលោក នីកាចាញ ជាព្រៃឈើកំពុងតែបំផ្លាញធនធាន ធម្មជាតិ។
សកម្មភាពដឹកឈើរបស់លោក លោក ហ៊ូវ ជីវ៉ៃនិងលោក នីកាចាញ សូម្បីតែលោក ថង សាវុន អភិបាលខេត្តរតនគីរី និងលោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តរតនគីរី រួមទាំង លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតគីរីក៏មិនអាចយកតួនាទីដ៏ស្របច្បាប់ ទៅបង្រ្កាបបទល្មើសខុសច្បាប់បានឡើយ។
ប្រជាពលរដ្ឋនៅខេត្តរតនគិរីបានគេចាត់ទុកថា ជាជនរួមផ្សំគំនិតបំផ្លាញធនធានធម្មជាតិ ដែល ស៊ីប្រាក់ខែរាស្រ្តមិនបំរើរាស្រ្ត រួមគ្នាប្រព្រឹត្តអំពើពុករលួយ ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ឈ្មួញឈើ ឈ្មោះ ហ៊ូវ ជីវ៉ៃ និងលោកលោក នីកា ចាញ ដែលជាមេក្លោងបំផ្លាញព្រៃឈើ ដ៏ធំម្នាក់នៅក្នុងខេត្តរតនគីរី កំពុងតែធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងគគ្រឹកគ្រេងដឹកចេញពីកន្លែងដេប៉ូទិញភូមិម៉ុយ ឆ្លងកាត់ ភូមិញ៉ាង ភូមិភិ ភូមិ អូរតាំងលោក ឆ្ពោះទៅ កំពុងទឹកបាសៅ ភូមិម៉ុយឃុំញ៉ាងស្រុកអណ្តូងមាសខេត្តរតនគិរី ដឹកចេញទៅតាម ព្រំដែនវៀតណាម សកម្មភាពដឹកឈើទាំងនេះ បានធ្វើឲ្យ ព្រៃឈើតំបន់ព្រៃអភិរក្ស និងព្រៃសហគមន៍ព្រៃការពារ និងរលាយហិនហោចនៅសល់តែឈ្មោះដូចព្រៃស្អាកក្នុងខេត្តសៀមរាបមិនខានឡើយ។
ទាក់ទងនិងការណីខាងលើ សារព័ត៌មានដេលីខ្មែរមិនអាចសុំការបំភ្លឺពីមន្រ្តីពាក់ព័ន្ធ និងលោក ហ៊ូវ ជីវ៉ៃ និងលោក នីកាចាញនៅឡើយទេ ទាក់ទងនិងការចោទប្រកាន់ខាងលើនេះ។ ក៏ប៉ុន្តែករណីនេះមានការលើកឡើងពីអ្នកភូមិក្នុងខេត្តរតនគិរីថា លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងបក្ខពួកឃុបឃិតបើកដៃឲ្យឈ្មួញដឹក ជញ្ជូន ឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរ យ៉ាដាវ និងតាមច្រករបៀង ច្រើនកន្លែងក្នុងស្រុកអណ្ដូងមាស មហាជនបាន សំណូមពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយថែរក្សាព្រៃឈើសហគមន៍ ដែលកំពុងតែបំផ្លាញពីឈ្មួញ ក្រោមការដឹកនាំរបស់ លោក ថងសាវុន អភិបាលខេត្តរតនគីរី និងមន្រ្តីពាក់ព័ន្ធខាងលើ។
ទំនាក់ទំនងនិងការិយាល័យព័ត៌មាន
ដេលីខ្មែរ ០៨៧៥៧១៨២៣