នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន ភីភីអេហ្វ យុំាមី មេនូហ្វេកឆឺរីង ឯ.ក នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអ្នកចូលរួមចំនួន ៦០នាក់៕
សូមជម្រាបជូនថា ការចុះអនុស្សរណៈយោគយល់គ្នានេះរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ការបណ្ដុះបណ្ដាល និងការស្រាវជ្រាវតាមរយៈការចូលរួមឧបត្ថម្ភលើការស្រាវជ្រាវផលិតផលថ្មីៗ ក្នុងវិស័យកសិកម្ម ព្រមទាំងផ្ដល់ឱកាសដល់សិស្ស-និស្សិត ក្នុងការរៀនសូត្រ និងអនុវត្តផ្ទាល់ផងដែរ៕