លោក ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមិនអាចទទួលយកបាន នូវទង្វើរបស់ជនអគតិមួយក្រុម ដែលបានប្រើប្រាស់ពាក្យពេចន៍អសុរស ប្រមាថកាតទានមកដល់សមាជិកក្រុមគ្រួសារខ្ញុំឡើយ។ បើទោះពួកគេមិនទទួលស្គាល់នូវការលះបង់របស់ក្រុមគ្រួសារខ្ញុំ ក្នុងបុព្វហេតុជាតិ និងមាតុភូមិនាពេលកន្លងមក ក៏គួរពួកគេត្រូវទទួលស្គាល់នូវភាពចាស់ទុំរបស់ពួកគាត់ក្នុងសង្គមខ្មែរ ដែលមានអារ្យធម៌ថ្កុំថ្កើង និងថ្លៃថ្នូរដែរ»។
គួរជម្រាបថា ការបង្ហោះសារបែបនេះរបស់លោក ហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប្រឆាំងជ្រុលនិយមដែលមានមូលដ្ឋាននៅក្រៅប្រទេស បានបង្ហោះវីដេអូប្រើប្រាស់នូវពាក្យពេចន៍អសុរស មកលើសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំប្រទេស៕