ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទល្មើសព្រៃឈើប្រមាណជា១២ត្រីគុណ នៅឃុំកំពង់ចាមស្រុកសំបូរ ត្រូវបានកម្លាំងយោធាកងវរៈសេនាតូចលេខ២២៧ ចុះបង្ក្រាបនិងប្រគល់ជូនមន្ត្រីជំនាញ

ខេត្តក្រចេះ ៖ យោងបទបញ្ជាលោកនាយសេនាធិការយោធភូមិភាគទី២ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ តំបន់
សឹក បានប្រើប្រាស់កម្លាំងចំនួន២៣នាក់ ដឹក
នាំដោយលោកវរសេនីយ៍ទោ លាត ញ៉
មេបញ្ជាការកងវរសេនាតូចលេខ២២៧ ចុះ
បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅចំណុច(៩៩ ៣០ ៧)ភូមិរមួល ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

យោងតាមរបាយការណ៍មេបញ្ជាការកងវរសេនាតូចលេខ២២៧ បញ្ជាក់ថា លទ្ធផលបង្រ្កាបបានជា
ប្រភេទឈើក្រហម១៥ម×៥ម ។ ដោយមានចំនួន១២ម៉ែត្រ
គូប ០៩ប្លាន ០៩ម៉ែត្រ។

ជនដែលជាឈ្មួញបទល្មើសព្រៃឈើរូបនេះមានឈ្មោះលោក ធា មានទីលំនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បន្ទាប់ពីដឹង សមត្ថកិច្ចចុះបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះ មេឈ្មួញរូបនេះបានរត់គេចខ្លួនបាត់តែម្តង។

ក្រោយការចុះបង្ក្រាបកម្លាំងបញ្ជាការកងវរៈសេនាតូចលេខ២២៧ ឃុំកំពង់ចាម ស្រុកសំបូរ បានដឹកនាំកម្លាំងប្រម៉ោលឈើទាំងនេះ ដើម្បីប្រគល់ជូនមន្ត្រីជំនាញ ដ្មើម្បីបន្តនិតិវិធី ទៅតាមច្បាប់៕