ឃុំឆ្នាល់មាន់, ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥
ក្រុមការងារចុះជួយរាជរដ្ឋាភិបាលឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
បានដឹកនាំក្រុមការងារ សហការៀបចំជាមួយ សមាគមឱសថការីពីកម្ពុជា និង សាមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដេីម្បីកម្ពុជា និង ទឹករ៉ែធម្មជាតិ Elan
ពិធី
ការពិនិត្យព្យាបាលសុខមាលភាពជូនប្រជាពលរដ្ឋ ប៉ាន់ស្មានចំនួន ១៧០០នាក់ នៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយឥតគិតថ្លៃ ។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ និង លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រុមការងារឃុំទាំង៦ ៦០រូប ថ្នាក់ដឹកនាំសាលាស្រុក និងកងកម្លាំងប្រដាប់អាវុធ ១៥នាក់ អាជ្ញាធរភូមិឃុំប្រជាការពារភូមិ ៣០នាក់ លោកគ្រូអ្នកគ្រូ ៥៥នាក់ លោកតាលោកយាយ ៤០នាក់ យុវជន សសយក ៥០នាក់ សិស្សានុសិស្ស ១៤៩នាក់ និងប្រជាពលរដ្ឋឃុំឆ្នាល់មាន់ មកទទួលការពិនិត្យព្យាបាលជម្ងឺទូទៅ និងរោគស្ត្រី និងបានទទួលថ្នាំពេទ្យ ជាក់ស្តែងសរុបចំនួន ៨៥០នាក់ គឺមានស្ត្រីចំនួន ២០នាក់មកពី ឃុំព្រះផុស ។
កម្មពិធីនេះ មានការចូលរួមសហការរៀបចំ សមាគមឱសថការីកម្ពុជា សមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ ដេីម្បីកម្ពុជា មានសហការី ចំនួន៣២នាក់ និងមានការចូលរួមឧបត្ថម្ភពី ទឹករ៉ែធម្មជាតិ Elan ចំនួន ២០០កេស ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានពាំនាំប្រសាសន៍ការផ្តាំផ្ញេីរសួរសុខទុក្ខដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជំរុញលេីកទឹកចិត្តឱ្យប្រជាពលរដ្ឋមកទទួលការពិនិត្យព្យាបាលឱ្យគ្រប់គ្នា ជាពិសេសនោះ គឺបងប្អូនកូនក្មួយស្ត្រី ដែលមានបញ្ហាប្រឈមច្រេីន ដែលនឹងអាចកេីតមាន ។ ក្នុងពិធីនេះ លោកទេសរដ្ឋមន្ត្រី បានធ្វេីការវាយតម្លៃខ្ពស់ដល់ លោក លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រីសមាជិក សមាជិកាក្រុមការងារឃុំឆ្នាល់មាន់ ដែលដឹកនាំ លោក លឹម រតនៈ ប្រធានក្រុមការងារ ចុះជួយប្រជាពលរដ្ឋទាំង៧ភូមិ ក្នុងឃុំឆ្នាល់មាន់ សម្រេចទទួលបានសមិទ្ធិផលជាច្រេីន ។
ដូចគ្នាដែរ លោក ប៊ុន ហុន បានកោតសរសេីរ និងវាយ តម្លៃខ្ពស់ លោក លឹម រតនៈ ប្រធានក្រុមការងារឃុំឆ្នាល់មាន់ និង លោក លោកជំទាវ លោក លោកស្រី នៃក្រុុមការងារឃុំឆ្នាល់មាន់ ព្រមទាំង ក្រុមការងារសមាគមគ្រូពេទ្យជំនាញវះកាត់ដេីម្បីកម្ពុជា ដែលបានលះបង់នូវពេលវេលាដ៏មានតម្លៃ និងធនធានផ្ទាល់ខ្លួន មកស្ម័គ្រចិត្តជួយពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ ។
នាពិធីនេះ លោក លឹម រតនៈ ប្រធានក្រុមការងារឃុំឆ្នាល់មាន់ មានមតិស្វាគមន៍ និងសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រីប្រធាន លោក ប៊ុន ហុន អនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងលោកប្រធានក្រុមការងារឃុំទាំង៦ និងលោក លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាក្រុមការងារឃុំឆ្នាល់មាន់ ព្រមទាំង លោក លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីសុខាភិបាល ODស្រុកមោងឫស្សី ក្រុមការងារសមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដេីម្បីកម្ពុជា ក្រុមហ៊ុនទឹករ៉ែធម្មជាតិ Elan លោកគ្រូអ្នកគ្រូ លោកតាលោកយាយ យុវជន សសយក និងសិស្សានុសិស្ស ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ និងថវិកាធនធានផ្ទាល់ខ្លួនចូលរួមរៀបចំពិធីការបេីកពិនិត្យព្យាបាលសុខមាលភាពនេះឡេីង ប្រកបដោយឧត្តមប្រយោជន៍ ជូនប្រជាពលរដ្ឋឃុំឆ្នាល់មាន់យេីងនេះ ។
ជាចុងបញ្ចប់ លោក លឹម រតនៈ សូមគោរពជូនពរ លោកទេសរដ្ឋមន្ត្រី លោក ប៊ុន ហុន លោក លោកជំទាវ លោកលោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារឃុំទាំង៦ មន្ត្រីរាជការសាលាស្រុក កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ចដែនដី មន្ត្រីសុខាភិបាល OD ស្រុកមោងឫស្សី និងភ្ញៀវកិត្តិយសទាំងអស់ សូមទទួលបានតែពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕