ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា និងលោក ហួត ហាក់ អញ្ជើញមកដល់ទីក្រុងចឹងចូវ ខេត្តហឺណាន ប្រកបដោយសុខសុវត្ថិភាព

ចឹងចូវ៖ យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា និងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងគណៈប្រតិភូតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិចឹងចូវ នៃទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុខសុវត្ថិភាព ព្រមទាំងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោកជំទាវ Zhang Min អភិបាលរងខេត្តហឺណាន ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍បិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។