ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សិល្បករ សិល្បការិនីនាយកដ្ឋានសិល្បៈទស្សនីយភាព បានចូលរួមសម្តែងទស្សនីយភាពសិល្បៈចម្រុះក្នុងពិធីបិទ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៥”

ក្រុងចឹងចូវ ប្រទេសចិន៖ នារាត្រីថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមសម្តែងទស្សនីយភាពសិល្បៈចម្រុះអបអរសាទរក្នុងពិធីបិទ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៥” ។

ព្រឹត្តិការណ៍វប្បធម៌ដ៏មានសារៈសំខាន់មួយនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចិន លោក លោកជំទាវ លោក លោកស្រីជាច្រើនរូបទៀត៕