នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមសម្រាប់ចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៣១ ដែលគ្រោងនឹងរៀបចំពីថ្ងៃទី២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋចូហូ សហព័ន្ធម៉ាឡេស៊ី។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើឯកសារ និងវឌ្ឍនភាពការងារពាក់ព័ន្ធនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ព្រមទាំងសមិទ្ធផលអាទិភាពសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ របស់ម៉ាឡេស៊ី ក្នុងភាពជាប្រធានអាស៊ាន ឆ្នាំ២០២៥ ៕
ដោយ ប៉ោ កុសល