ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លេខាផ្ទាល់របស់លោក ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបំភ្លឺដោយច្រានចោទាំងស្រុងចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន និងជាការប្រឌិតទាំងស្រុងពីសំណាក់ស្រ្តី ប្រឆាំងម្នាក់នៅក្រៅប្រទេស ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ ក្រុមលេខារបស់លោក ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺដោយច្រានចោទាំងស្រុងចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន និងជាការប្រឌិតទាំងស្រុងពីសំណាក់ស្រ្តី ប្រឆាំងម្នាក់នៅក្រៅប្រទេស ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរដល់លោក ម៉ក់ ជីតូ។

សូមជម្រាបជូនថា ការចេញសេចក្តីបំភ្លឺនេះ បានឆ្លើយតបនឹងស្រ្តីប្រឆាំងម្នាក់ឈ្មោះ សំ សុខា ដែលកំពុងរស់នៅប្រទេសកាណាដា ដែលបានប្រឌិតរឿង ចោទប្រកាន់ និងការមួលបង្កាច់ខុសពីការពិតដែលថា លោក ម៉ក់ ជីតូ នៅពីក្រោយអ្នកលក់ឡេតាមអនឡាញ និងចោទប្រកាន់យ៉ាងធ្ងន់ធ្ងរបំផុតថា លោក ម៉ក់ ជីតូ ជាមេគ្រឿងញៀនទៀតផង ដោយភ្ជាប់រូបភាពមានខ្លឹមសារថា ជាក្រុមប្រដាប់អាវុធប្លន់រំដោះអ្នកទោសគ្រឿងញៀន និងជាអ្នករកស៊ីអនឡាញខុសច្បាប់ជាមួយចិន ជាពិសេសចោទប្រកាន់ថា មិនមានភក្ដីភាព និងបំផ្លាញកិត្តិយសគ្រួសារសម្ដេចតេជោទៀតផង។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគ្មានការពិត និងជាការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរបែបនេះ ក្រុមជំនួយការរបស់លោក ម៉ក់ ជីតូ បានបញ្ជាក់ដូចខាងក្រោម៖

ទី១៖ នេះមិនមែនជាលើកទី១ទេ ដែលពួកឧក្រិដ្ឋជន ពួកប្រឆាំង ពួកអមិត្តដែលមានឧបាយកលទុច្ចរិតប្រឌិត មូលបង្កាច់វាយប្រហារមកលើរូបឯកឧត្ដម ដូចជាកន្លងមកក៏មានជនបរទេសឈ្មោះ ប្រេត អាដាំជាដើម។

ទី២៖ មិនមានអ្វីប្លែកទេចំពោះមាយាទថោកទាប អសីលធម៌ ជេរបញ្ចោរ អាសអាភាស ប្រឌិតមួលបង្កាច់របស់បុគ្គលឈ្មោះ សំ សុខានេះ។ បុគ្គលថោកទាបនេះជាញឹកញាប់ធ្លាប់ផ្សព្វផ្សាយព័ត៌មានមិនពិត មួលបង្កាច់វាយប្រហារថ្នាក់ដឹកនាំ បង្កការញុះញង់ រហូតត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ២ដងរួចមកហើយដែរ។

ទី៣៖ យើងសូមបដិសេធទាំងស្រុងចំពោះព័ត៌មានរបស់បុគ្គលថោកទាបរូបនេះ។ នេះជាការប្រឌិតផ្សព្វផ្សាយព័ត៌មានមិនពិតស៊ីឈ្នួលបម្រើឧបាយកល និងកេងយកប្រយោជន៍របស់ពួកអមិត្ត ឧក្រិដ្ឋជនតែប៉ុណ្ណោះ។

ទី៤៖ ប្រាកដណាស់ថាបុគ្គលនេះ ពិតជាបានទទួលព័ត៌មានពីពួកអមិត្ត ជនអគតិ ឧក្រិដ្ឋជន ដែលមានឧបាយកលបំបែកបំបាក់មួលបង្កាច់បង្ខូចកិត្តិយស៕