ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការ (គ.ល.ក.)រៀបចំពិធីដាក់ឱ្យដំណើរការការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. នៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

នាថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំពិធីដាក់ឱ្យដំណើរការការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. ក្នុងកាស៊ីណូ ដែលបានរៀបចំរួចរាល់ជាស្ថាពរ ចំនួន ៤កាស៊ីណូ ស្ថិតនៅតំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមពីប្រតិបត្តិករ/កម្មសិទ្ធិករកាស៊ីណូ ដែលមានការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. តាំងនៅ, ក្រុមការងារទទួលបន្ទុកការងារនៅការិយាល័យប្រចាំការរបស់មន្រ្តី គ.ល.ក. ក្នុងកាស៊ីណូ នៅតំបន់ប៉ោយប៉ែត និងក្រុមការងារចល័តទទួលបន្ទុកសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងវិស័យល្បែងពាណិជ្ជកម្ម សរុបប្រមាណ ៣៥ រូប។ កាស៊ីណូចំនួន ៤ ដែលបានរៀបចំការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. រួចរាល់ រួមមាន៖
១. កាស៊ីណូ ហូលីដេ ភែលេស នៃក្រុមហ៊ុន ហូលីដេ ភែលេស ហូថេល
២. កាស៊ីណូ ហ្គាឡាក់ស៊ី រីសត នៃក្រុមហ៊ុនហ្គាឡាក់ស៊ី រីសត ក្លឹប ឯ.ក
៣. កាស៊ីណូ ស្ដារ វីហ្គាស នៃក្រុមហ៊ុន ឌីអិនអេ ស្ដារ វីហ្គាស និង
៤. កាស៊ីណូ ក្រោន រីសត នៃក្រុមហ៊ុន អានកូ។