ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ បានចូលរួមសនិ្នសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៥ យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជាសន្និសីទរបស់(CDRI)វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៥។
ប្រធានបទ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០២៥ យុទ្ធសាស្រ្តកំណេីនថ្មីរបស់កម្ពុជាៈ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្តរភាព»។
ជាមួយនឹងបំណងប្រាថ្នាចង់បាន “កម្ពុជាមានកំណេីនសេដ្ឋកិច្ចប្រកបដោយ ចីរភាព បរិយាបន្ន និងភាពធន់៖ គោលនយោបាយ និងយុទ្ធសាស្ត្រកំណើនមានគុណភាពរយៈពេល វែងក្នុងបរិការណ៍ដែលមានភាពមិនច្បាស់លាស់”។