ភ្នំពេញ៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើកទី២ លើសេចក្តីព្រាងច្បាប់ ស្តីពីយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នេះថា ដោយកម្ពុជា ជាប្រទេសកំពុងឆ្លងកាត់ការអភិវឌ្ឍន៍ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ក្នុងគោលដៅដែលកម្ពុជាកំពុងដើរឈ្ពោះទៅរកតាមចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីឲ្យកម្ពុជាក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
លោក វង្សី វិស្សុត បានបញ្ជាក់ថា ទាក់ទិនច្បាប់ស្តីពីភាពជាដៃគូររវាងរដ្ឋ និងឯកជន ដែលកំពុងចេញសេចក្តីព្រាងច្បាប់នេះ មិនមែនជាការបង្កើតបញ្ហានោះឡើយ ពោលគឺជាច្បាប់មួយមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហា តាមរយៈការប្រមូលធនធានកាន់តែច្រើនក្នុងវិស័យឯកជន គឺការវិនិយោគសាធារណៈ ក្នុងនោះការវិនិយោគសាធារណៈនឹងទាញថែមមកទៀតនូវការវិនិយោគឯកជន តាមរយៈទុនទាំងនោះ វានឹងអាចបង្កើតតម្លៃបន្ថែម និងការបង្កើតវិស័យការងារកាន់តែច្រើន ៕