ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងពាណិជ្ជកម្មកម្ពុជា-ចិន ជួបពិភាក្សាលើបញ្ហាប្រឈម កាលានុវត្តភាព និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងលោក យាន តុង អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនលើកទី៧ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគណៈប្រតិភូរបស់ភាគីចិនផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពបន្តពីកិច្ចប្រជុំលើកមុន ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈម កាលានុវត្តភាព និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន។ ដោយ៖ កន ចំណាន