ក្រចេះ៖ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ ថ្មីៗនេះបានអញ្ជើញជាអធិបតី “វេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា” នៅបរិវេណសាលាបឋមសិក្សា ប្រឡាយទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ ជាកិច្ចចាប់ផ្តើមឯកឧត្តមប្រធានក្រុមការងារបានរំលេចពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តទស្សនៈកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ីជីនពីង ប្រធានាធិបតីចិន ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងរំលេចពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលជាថ្ងៃបរាជ័យរបស់អាមេរិកក្នុងទឹកដីកម្ពុជា ពេលនោះហើយដែលកម្ពុជាធ្លាក់ចូលរបបបីឆ្នាំប្រាំបីខែ និងម្ភៃថ្ងៃ។ ឯកឧត្តមប្រធានបានពាំនាំការសួរសុខ្ខទុកពីសំណាក់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងឯកឧត្តម នេត្រ ភក្រ្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះផងដែរ។ ប្រជាពលរដ្ឋបានចូលរួមសរុបប្រមាណ៣០០នាក់ និងបានសំណូមពរ៖
១- ផ្លូវលំបង្ហើយជិត៤០០ម៉ែត្រ
២-ឆក់ត្រី
៣-អណ្តូងទឹក
៤-អគ្គីសនី ភូមិដាច់ស្រយ៉ាល៣៥គីឡូម៉ែត្រពីសាលាឃុំ
៥-ពន្លឿនសំបុត្រកំណើត
៦-អណ្តូងទឹក ភ្លើង
៧-អណ្តូងទឹកតៅ
៨-អគ្គីសនី និងស្ពាន១៥ម៉ែត្រ
៩-ទឹកស្អាត
១០-អណ្តូងទឹក ប្រើតែទឹកអូរ
១១-ការអប់រំ និងល្បែងស៊ីសង
ជាការឆ្លើយតបឯកឧត្តមប្រធានក្រុមការងារបានដោះស្រាយភ្លាមៗ និងដាក់ផែនការសិក្សា ដោះស្រាយនៅពេលខាងមុខដោយលឿនបំផុត៖
១-ឆ្នាំ២០២៥នេះឃុំបានដាក់ផែនការ៥ភូមិរួចរាល់ហើយ ដោយឡែង៤០០ម៉ែត្រនឹងៗដាក់ក្នុងផែនការក្នុងឆ្នាំ២០២៦
២-កំលាំងប៉ុស្តិ៍នឹងរឹតបណ្តឹងបន្ថែមពិតជាអាចមានខ្លះដោយជនឆ្លៀតឱកាស
៣-ទទួល និងចុះសិក្សាដើម្បីផ្តល់ជូនតាមសំណើ
៤-បង្គោលភ្លើងបានតំឡើងជិតដល់ហើយ តំណាងអគ្គីសនីនឹងតាមដានកិច្ចការងារនឹងបន្ថែម
៥-រាល់ការផ្តល់អោយគឺមិនគិតថ្លៃទេ តែបើមានការជូនដោយទឹកចិត្តអាចមាន និងសូមម្ចាស់សំណើមកជួបអភិបាលស្រុកផ្ទាល់បើសិនមិនហ៊ានលើកឡើងចំៗក្នុងវេទិកា
៦-បង្គោលភ្លើងបាននឹងកំពុងដាក់ជាបន្តបន្ទាប់តាមផែនការ
៧-ក្រុមការងារនឹងសិក្សាបន្តដែលឯកឧត្តម កៅ អ៉ឹមរ៉ន អនុប្រធានក្រុមការងារ នឹងធ្វើការជាមួយផ្ទាល់
៨-បានដាក់ស្នើទៅមន្ទីរអភិវឌ្ឍន៍ជនបទមុននឹងហើយ
៩-បណ្តាញតភ្ជាប់ជំរុញអោយលឿនដើម្បីដល់កន្លែងដែលប្រជាពលរដ្ឋតម្រូវការ
១០-ក្រុមការងារនឹងតាមដានបន្តជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកដែលបានទទួលសិទ្ធិបន្តពីរដ្ឋករទឹក
១១-មិនមានការអវត្តមានដោយមិនមានការជូនដំណឹងឡើយ អាចមានករណីអ្នកគ្រូមានបញ្ហាផ្ទៃពោះត្រូវពិនិត្យ ឬជូនគ្រួសារភ្លាមៗ តែស្នើសុំបើឃើញមានបញ្ហានឹងកើតឡើងសូមកំចំណាំថ្ងៃខែឆ្នាំនិងម៉ោងអោយបានច្បាស់ដើម្បីមានការកែសម្រួល និងណែនាំ
*វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនឦសាន សូមជូនដំណឹង ការចូលរៀនវគ្គជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ១២ជំនាញ ដោយថែមទាំងផ្តល់ប្រាក់ឧបត្ថមបន្ថែម២៨ម៉ឺនរៀលក្នុង១ខែរាល់សិស្សដែលបានមកចូលរៀន (0883899991/0977523346/078350530) ភូមិអូឫស្សី២ សង្កាត់អូឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ
ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមប្រធានបានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុឆ្លូង និងមន្រ្តីមូលដ្ឋាននៃរដ្ឋបាលស្រុកឆ្លូងទាំងអស់ដែលបានខិតខំបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមគាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បើយសូមបួងសួងទេវតាឆ្នាំថ្មីសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមព្រះអាឡោះជួយប្រទានពរបងប្អូនខ្មែរឥស្លាមយើងផងដែរ៕