ភ្នំពេញ៖ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការអាកាសចរស៊ីវិល ដែលធ្លាប់កាន់ការងារស្នូលនៅសកលសាកលវិទ្យាល័យអន្តរជាតិIU បានមានប្រសាសន៍ថា សាកលវិទ្យាល័យអន្តរជាតិIU មានអាយុកាល24ឆ្នាំមកហើយលើការបណ្តុះបណ្តាល ជំនាញ ក្នុងវិស័យសុខាភិបាល និងជំនាញក្រៅពីវិស័យសុខាភិបាលដល់និស្សិតរាប់ម៉ឺននាក់ដែលបានបញ្ចប់និងនិស្សិតកំពុងបន្តរាប់ពាន៎នាក់ទៀត។
ឯកឧត្តម សាម៉ន បណ្ឌិត្យបានរលឹកថា« ក្នងនោះឯកឧត្តម រួមទាំងរូបខ្ញុំផ្ទាល់ក៌ទទួលបានការបណ្តុះបណ្តាលនិងបទពិសោធន៌ពីសាកលវិទ្យាល័យអន្តរជាតិលើជំនាញកំរិតដឹកនាំនិងគ្រប់គ្រងពិសេសទទួលបានការបង្ហាត់បង្ហាញបង្រៀនផ្ទាល់ពីឯកឧត្តមសាស្រ្តចារ្យ មហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ រហូតខ្ញុំទទួលបានបណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ នាពេលកន្លងមក»។
លើសពីនេះ ឯកឧត្តមបានបន្ថែមថា ដូច្នេះចំណេះដឹង ជំនាញ និង បទពិសោធន៌គ្រប់ទំរង់គឺជាយន្តការគន្លឺះអាទិភាពអាចធ្វើអោយយើងមានឱកាសចាប់យកនិងទទួលបាន ជោគជ័យតាមជំហ៊ាននីមួយៗបានប៉ុន្តែមិនអាចបានទាំងស្រុងនោះទេគឺវាអាស្រ័យឈរលើកត្តា3ចម្បងទៀតគឺ ការព្យាយាម ឱកាស និងការសម្រេចចិត្តដ៌ត្រឹមត្រូវ របស់យើងម្នាក់ៗ។