ភ្នំពេញ៖ គណៈកម្មាធិការគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ នៃប្រជាជាតិចិន The Southeast Asia Social Development Foundation Management Committee : ក្រោមគំរោង ផ្លូវមួយខ្សែរក្រវ៉ាត់មួយរបស់ប្រទេសចិន បានផ្តល់អាហាររូបករណ៏ដល់និស្សិតខ្មែរចំនួន៨០នាក់ ។
តាមរយះសមាគមមូលនិធិសុខុមាលភាពសាធារណៈ កម្ពុជា – ចិន ( Cambodia China Public Welfare Foundation Association) ដែលមានលោកស្រីឧកញ៉ា កែវ មុំ ជាអនុប្រធាន និងជានាយិការ ក្រុមហ៊ុនផលិតនំស្រួយលីលី ។
លោកស្រីឧកញ៉ា កែវ មុំ នាយិការ ក្រុមហ៊ុនផលិតនំស្រួយលីលី បានឲ្យដឹងថា និស្សិតខ្មែរទទួលបាន អាហាររូបករណ៏មានចំនួន ៨៣ នាក់ នឹងចេញដំណើរទៅនៅថ្ងៃទី ២៧ ខែមិថុនាឆ្នាំ២០១៩ នេះ មានសិស្សនិស្សិតមកពីស្ថាប័នផ្សេងៗ ដូចជា ក្រសួងបរិស្ថាន សសយក សម្ព័ន្ធគ្រូពេទ្យសហភាពសហពន័្ធយុវជនកម្ពុជា ក្រុមយុវជន (ក៨ )ខាង ក្រុមហ៊ុន លីលី ផលិតនំស្រួយ និងនិស្សិតមកពីគ្រប់បណ្តា ខេត្ត ក្រុង នៃ ព្រះរាជាណាចក្រកម្ពុជា ។
លោកស្រីឧកញ៉ាបានបញ្ជាក់ថា អាហាររូបករណ៏ផ្តល់ឲ្យនៅពេលនេះ មានមុខជំនាញ ៣ ៖
១ ជំនាញមេកានិក មាន ៣០ នាក់នៅសាលា Anhui Water Conservancy Technical College ។
២ ជំនាញបច្ចេកវិទ្យាថាមពលថ្មីសំរាប់រថយន្ត មាន ២៧ នាក់នៅសាលា Anhui Technical College of Mechanical ។
៣ ជំនាញ ជួសជុលនិងថែទាំរថយន្ត មាន ២៦ នាក់នៅសាលា WUHU ISTITUTE OF TECHNOLOGY ។
ចំណែកខាង សមាគមបានផ្តល់ជូន ការទៅរៀនជំនាញមានរយះពេល ៣ ឆ្នាំ ជាអាហាររូបករណ៏ ១០០% រួមមាន៖
– មានវគ្គបំប៉នភាសារចិន
– ផ្តល់កន្លែងស្នាក់នៅ ហូបចុក
– ប្រាក់ហោប៉ៅ ១០០០យ័ន/ខែ
– សំបុត្រយន្តហោះ ទៅ មក
សូមបញ្ជាក់ថា នេះជា វគ្គលើកទី៣ ហើយដែលគណៈកម្មាធិការគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ នៃប្រជាជាតិចិនដែលបានផ្តល់អាហាររូបករណ៍ដល់សិស្ស និស្សិតខ្មែរ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ។
លើកទី ១ ចេញទៅនៅ ខែកក្កដាឆ្នាំ២០១៨ មានចំនួន ៤៦ នាក់ ស្រី ៨ នាក់ រៀនជំនាញ អេឡិចត្រូនិក។
លើកទី ២ ចេញទៅនៅខែ មេសា ឆ្នាំ២០១៩ មាន ចំនួន ១៦ នាក់ ស្រីទាំងអស់ រៀនជំនាញគ្រូមត្តេយ្យ។



