ភ្នំពេញ: ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ ទីស្ក្រតីការសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង កម្មវិធីបិទ សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងកម្មវិធីបិទសន្និបាតនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបូកសរុបរាយការណ៍អំពីសមិទ្ធិផលក្នុងឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ទៅកាន់អង្គសន្និបាតទាំងមូលផងដែរ។









