ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​​សំណង់អគារ​​ខ្ពស់​ៗ​​​ក្បែរនៅទីក្រុង​កោះពេជ្រនឹងក្លាយជាតំបន់សេដ្ឋកិច្ច​ឈានមុខ​​​​​​

អ្នក​ជំនាញអចលនទ្រព្យបាន​​ចាត់ទុក​​សំណង់អគារ​​ខ្ពស់​ៗ​​​ស្ថិត​​​ក្បែរតំបន់​​​កោះពេជ្រនេះ​​នឹងក្លាយ​​ជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្ម​​​ឈានមុខ​​​​នាពេលដ៏ខ្លី​​​ខាមុខ​​នេះ​​​។​​​

លោក ផិត សេរីវឌ្ឍន៍​ ប្រធានក្រុមប្រឹក្សាភិបាល​​ក្រុមហ៊ុន​អចលនទ្រព្យ​​(WHP)បានមានប្រ​​​សាសន៍​ថា ការរីកដុះដាលអគារ​ខ្ពស់​ៗ​​ច្រើន​​នៅកណ្តាលទីក្រុង​ពិសេស​នៅក្បែរតំបន់​កោះពេជ្រ​នេះបង្ហាញពី​​​សោភ័ណភាពរាជធានី​​​​ភ្នំពេញ​​ហើយបើ​​​ធៀប​កាលពីប៉ុន្មានឆ្នាំមុន​​តំបន់​នេះ​​​ជាដីទំនេរ និងមានអគារចាស់ៗ​​​​សល់​​ពីមុន​មក​​។​​

លោក​បា​នអះអាង​​ទៀតថា«បច្ចុប្បន្ន​​តំបន់​ក្បែរកោះពេជ្រ​​បាន​ផ្លាស់ប្តូរ​​ជាសំណង់​អគារ​ទំនើប ​ថ្មីៗ​​​​​​ជាកន្លែងទាក់ទាញ​​សម្រាប់​អ្នក​វិនិយោគិនមកពី​​​​បរទេស​​​ ​​​ព្រោះ​មាន​​​​​​​​​សំណង់​អគារនិងខុន​ដូ​​កំពុងក្លាយជា​តំបន់ទាក់ទាញ​​បំផុត​​សម្រាប់​ប្រទេស​កម្ពុជា»​​។​

សម្រាប់ ​លោក ហាក់ គឹមសួន អាយុ ៤០ឆ្នាំ​ បុគ្គលិក​​ក្រុមហ៊ុន​​ឯកជន​​​​ដែលបម្រើ​ការងារនៅទីនោះ​​បា​នចាត់ទុកថា​​​​​​​​​ការរីកចម្រើន​​តំបន់​ក្បែរកោះពេជ្រនេះ​​​បង្ហាញពី​ការអភិវឌ្ឍន៍​​រាជធានីភ្នំពេញ​​​​​​​​ហើយ​តំបន់​នេះ​​​​នឹងក្លាយ​ជា​តំបន់​​​សេដ្ឋកិច្ច​​ទៅ​ថ្ងៃខាងជាមិនខាន​​​​។​

ចំណែក​លោក​​ ពៀ ថៃ​ អាជីវករលក់ដូ​​​បានក្បែរកោះពេជ្រ​​​លើក​ឡើងថា តំបន់​កោះពេជ្រ​​​​​ពេលនេះ​មិនដូចកោះពេជ្រមុន​ទេ ដោយសារតែ​ឥឡូវ​មាន​​សំណង់​អគារខ្ពស់​ៗ​​​​កាន់តែច្រើន​ ហើយ​ជាតំបន់​មាន​សក្តានុពលសម្រាប់អ្នក​វិនិយោគ​។

អាជីវករ​ខាង​លើ​បន្ថែមថា​ការអភិវឌ្ឍន៍​​តំបន់ក្បែរកោះពេជ្រ​នេះ​កាន់តែ​​​ជឿន​លឿន​ទៅមុ ហើយ​​​លើសពីនេះ​​​​មាន​ផ្សារទំនើប​និងអគារពាណិជ្ជកម្ម​​​​​​រីកជាច្រើន​។​​

តំបន់ក្បែរ​​​កោះ​ពេជ្រ​ដែល​ដើម​ឡើយ​គ្រាន់​តែ​ជា​លំនៅដ្ឋាននិង​កន្លែង​ដាំ​បន្លែរបស់​គ្រួសារ​ក្រីក្រ​ប៉ុន្មាន​រយ​នាក់នោះទេ​​។ប៉ុន្តែ​​ឥឡូវនេះ​បាន​ប្រែ​ក្លាយ​មុខ​មាត់​ទាំងស្រុង​ទៅជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​សំណង់​ដ៏​លេច​ធ្លោ​មួយ​របស់​កម្ពុជា។

 

អ្នក​ជំនាញ​បាន​ចាត់ទុកថា គម្រោង​ធំៗ ​ទាំង​នោះ​មាន​ដូច​ជា គម្រោងRiviera ដែល​មាន​តម្លៃ​៧០០​លាន​ដុល្លារ ដែល​មាន​ខុនដូ​៣៣ ​ជាន់​ចំនួន​៣​អគារ ខុនដូ​២៩ ​ជាន់​ចំនួន​២​អគារ អាង​ហែល​ទឹក ផ្សារ​ទំនើប មន្ទីរពេទ្យ និង​សាលារៀន​លំដាប់​អន្តរជាតិ កំពុងសាងសង់​​ក្នុងនោះ​មាន​គម្រោង​ខុនដូ Casa Meridian គម្រោង​ផ្សារ​ទំនើប​La Siene គម្រោង​បុរីទៀត​ផង​។