ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានSMEកម្ពុជា​​ប្រាប់សមាជិក​ឲ្យ​​ត្រៀមខ្លួនឲ្យហើយ​​ដើម្បី​​​​​​​​​ចាប់ដៃគូរវិនិយោគនិងក្រុមហ៊ុនធំៗមក​​​ពី​​ជប៉ុន​​​​​

​លោក​ឧកញ៉ា​ តែ តាំងប៉​ ប្រធានសម្ព័ន្ធសមាគម​សហគ្រាសធុនតូច ​​​និងមធ្យម​កម្ពុជា(FASMEC)​​បាន​ជំរុញឲ្យស​​ហគ្រាស​​ខាតតូចនិងមធ្យម​​​​ត្រូវចាប់​ឱកាសឲ្យ​បា​ននៅពេលខាងមុខ​​ ដើម្បី​​ចាប់ដៃគូរ​​​វិនិយោគនិ​ង​​ក្រុមហ៊ុនធំៗមក​​​ពី​​ជប៉ុន​​ ខណៈដែល​​កន្លងទៅទស្សនកិច្ច​​របស់​សម្តេតេជោ​​ទៅជប៉ុន​​​​​​បានបង្ហាញ​ពីការ​​​លើក​​ទឹកចិត្ត និងការទាក់ទាញវិនិយោគ​​ ជប៉ុនដែល​មាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា។​

​លោក​បានមានប្រសាសន៍ថា អ្នក​​វិនិយោគជប៉ុន​នេះ​ក៏នឹងផ្ដល់ផលប្រយោជនជាច្រើនដល់សហគ្រាសធុនតូច និងមធ្យម ផងដែរ ជាពិសេស ការផ្ទេរ​​បច្ចេកវិទ្យានិង​​ការធ្វើជាដៃគូសហការ​​ដើម្បីការពង្រីកទីផ្សារថែមទៀតផង ។​​

លោក​ឧកញ៉ា​អះអាង​ទៀតថា«​​​​​សហគ្រាសធុនតូច​​និងមធ្យ​មនៅកម្ពុជា​​គួរតែចាប់ឱកាសឲ្យ​បាន​នៅពេលខាង​​​​​មុខ ខណៈដែល​រាជរដ្ឋាភិបាលកម្ពុជា​​បាន​បើកច្រក​ឲ្យ​មានការវិនិយោគច្រើនពីប្រទេសជប៉ុន​​​ហើយ​នេះជា​​​ឱកាសមួយ​ដ៏ល្អ ​​សម្រាប់អ្នកវិនិយោគកម្ពុជាអាចចាប់ដៃគូរពាណិជ្ជកម្ម​និងវិនិយោគ​​ក្នុងរយៈ​​ពេលវែង​​​ដើម្បី​​កែច្នៃកសិផលកម្ពុជាដែលមានស្រាប់​»។​​​

​​​​​សម្រាប់អ្នក​វិនិយោគខាងលើ​អះអាងទៀត​​​ថា ការ​លប់​ចោល​នូវ​ពន្ធ​កាត់​ទុក​ ១%ថ្មីៗ​​​នេះ ​​​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​ហ៊ុន​ជា​ច្រើន​បន្ត​ការ​វិនិយោគ​នៅ​កម្ពុជាជា​ពិសេស​ក្រុមហ៊ុន​ចាស់ៗ ដែល​ផុត​ការ​លើក​ទឹក​ចិត្ត​ក្រោម​គម្រោង​វិនិយោគ និង​ហើយ​នេះ​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ ​​ចំពោះ​អ្នក​ដែល​មាន​បំណង​ចង់​វិនិយោគ​ត្រឹម​កម្រិត​សហគ្រាស​ធុន​តូច និង​មធ្យម ។

​​​​ចំពោះ​ពន្ធ​កាត់​ទុក​ ១% ឬ​ហៅ​ថា​ពន្ធ​រំដោះ​លើ​ប្រាក់​ចំណេញនេះ​គឺ​ជា​បន្ទុក​របស់​វិស័យ​ឯកជន​ដែល​តម្រូវ​បង់​ជួន​រដ្ឋប្រចាំ​ខែហើយ​ត្រូវ​ទូទាត់​វិញ​នៅ​ចុង​ឆ្នាំ​ ប្រសិន​បើ​ពន្ធ​លើ​ប្រាក់​ចំណេញ​ ២០% ចុង​ឆ្នាំ​តូច​ជាង​ពន្ធ​កាត់​ទុក​ ១% នោះពន្ធ​កាត់​ទុក​នេះ​នឹង​ត្រូវ​ក្លាយទៅ​ជា​ពន្ធ​អប្បបរមានោះ​​​​ ។

កន្លងទៅ​ដ្ឋាភិបាល​កម្ពុជាបាន​កំណត់​នូវ​ប្រភេទ​ឧស្សាហកម្ម​អាទិភាពចំនួន៥ ​​រួមមាន ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗដែលមានចរិតជាការបើកច្រកចូលទីផ្សារផ្ដល់តម្លៃបន្ថែមខ្ពស់មានភាពច្នៃប្រឌិតនិងភាពប្រកួតប្រជែងខ្ពស់ សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព ខាង​​ផលិតកម្ម កសិ-ឧស្សាហកម្មដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក ។

លើសពីនេះអ្នកវិនិយោគ​​​បន្ថែម​​​​ថា ប្រភេទឧស្សាហកម្មគាំទ្រ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្ម បម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែចង្វាក់តម្លៃសកល និងប្រភេទឧស្សាហកម្ម​​​បម្រើ​ឲ្យសែសង្វាក់​ផលិតកម្ម​​​តំបន់ ​និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត។

​​​