ក្រុមអ្នកទេសចរតាមឧទ្ធម្ភាគចក្របានប្រទះឃើញត្រីបាឡែននាំផ្លូវ(Pilot whales)ប្រមាណជាង៥០ក្បាល បានងាប់នៅភាគខាងលិចនៃកោះ Nordic island ប្រទេសអ៊ីស្លង់ កាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដានេះ ដែលនេះបើតាមការចុះផ្សាយរបស់ Google News ។
ក្រុមអ្នកជំនាញបានសន្និដ្ឋានជាជំហានដំបូងថា ត្រីបាឡែននាំផ្លូវទាំងជាង៥០ក្បាល អាចងាប់ដោយសារអាកាសធាតុក្តៅ ឫអាចងាប់ដោយសារការបំពុលទឹកសមុទ្រ ដោយសម្រាមកខ្វក់មកពីបណ្តាប្រទេសនៅជុំវិញសមុទ្រ ។
ក្រុមអាជ្ញាធរអ៊ីស្លង់បានអោយដឹងថា ក្រុមអ្នកជំនាញកំពុងបើកការស៊ើបអង្កេតរកមូលហេតុពិតប្រាកដ នៃការបាត់បង់ជីវិតត្រីបាឡែននាំផ្លូវដ៏ច្រើនសម្បើមបែបនេះក្រោយពីត្រីបាឡែនប្រភេទនេះចំនួន១៤៥ក្បាលបានងាប់នៅប្រទេសនូវ៉ែលហ្សេឡង់ កាលពីខែមុន ៕