បើយោងតាមសមាគមអ្នកនាំចេញ និងផលិតអាហារគ្រឿងសមុទ្ររបស់ប្រទេសវៀតណាម បានអោយដឹងថា ក្នុងរយៈពេល៥ខែនៃឆ្នាំ២០១៩នេះ ប្រទេសវៀតណាមបាននាំចេញត្រីប្រាទៅកាន់ទីផ្សារក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ បានទឹកប្រាក់ប្រមាណ៨៧ លានដុល្លារអាមេរិក ។
សមាគមដដែលបានឲ្យដឹងទៀតថា ប្រទេសថៃ ហ្វីលីពីន និងម៉ាឡេស៊ី គឺជាទីផ្សារធំជាងគេក្នុងតំបន់ សម្រាប់នាំចេញផលិតផលត្រីប្រារបស់ប្រទេសវៀតណាម ប៉ុន្តែទីផ្សារក្នុងតំបន់នេះមានលក្ខណៈតូចនៅឡើយសម្រាប់ចេញត្រីប្រាវៀតណាម បើប្រៀបធៀបនឹងទីផ្សារក្នុងតំបន់ផ្សេងៗទៀត ។
ប្រទេសថៃជាទីផ្សារធំជាងគេក្នុងតំបន់សម្រាប់នាំចេញត្រីប្រាវៀតណាមដែលក្នុងរយៈពេល៥ ខែនៃឆ្នាំ២០១៩នេះ វៀតណាមនាំចេញត្រីប្រាក្នុងតម្លៃទឹកប្រាក់ជាង៣២លានដុល្លារអាមេរិក ហ្វីលីពីនជាទីផ្សារធំទី២ ដែលមានទឹកប្រាក់ជាង១៩លានដុល្លារអាមេរិក និងម៉ាឡេស៊ីមានតម្លៃទឹកប្រាក់ជាង១៨លានដុល្លារអាមេរិក ៕