ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជាមិន​ទាន់​មានទីផ្សារនាំចេញត្រង់​​​​​​ស្វាយកែវ​​​​រមៀត​​​ទៅ​​ចិន ​​​​​​និងកូរ៉េនៅឡើយ​​​​​​ទេ

តំណាង​ក្រុមហ៊ុន​ម៉ុងឬទ្ធីគ្រុប​​​​​​​បាន​ឲ្យដឹង​​​ថា ​​​​​​​ កម្ពុជាមិន​ទាន់​មានទីផ្សារត្រង់​​នាំចេញ​​​ស្វាយកែវ​​​​​​​រមៀត​​​ទៅទីផ្សារ​​​ចិន និងកូរ៉េនៅឡើយទេ ដោយសារតែ​កន្លងមកពឹងផ្អែក​លើទីផ្សារ​​​ប្រទេសជិតខាង​​​​​​​​​​។​​​​​​​​​​

លោក ​​លី ឡាវីល​​ នាយក​ចាត់ការទូទៅ​ក្រុមហ៊ុន​​​ម៉ុ​​​​ងឬទ្ធី​គ្រុប​បាន​មានប្រសាសន៍​​​ថា ​​​ ​​​បច្ចុប្បន្ន​នេះ ​​​ស្វាយ​កែវ​​​​រមៀង ​​​ដែលកសិករ​ផលិតបាន​មិន​ទាន់​​​​មាន​​​​ទីផ្សារ​នាំចេញត្រង់​ទៅ​កាន់ប្រទេសចិន ​​​​និងកូរ៉េនៅឡើយ​​ ទេ ដោយ​សារតែការ​​ដាំដុះ​មិន​មានស្តង់ដារនិងបច្ចេកទេសត្រឹមត្រូវ​​​។

លោក​បាន​បញ្ជាក់ទៀត​​​​ថា ​​កសិករ​ដាំ​​​​ស្វាយ​កែវរមៀតភាគច្រើន​​​​លក់ឲ្យ​ឈ្មួញវៀត​​ណា​​​​ម​​ ​ ហើយ​មិនទាន់​​​​មានទីផ្សារត្រង់​ទៅប្រទេស​​​ផ្សេង​​​​ៗ​​​​​​ដែលមានតម្រូវ​​ធំ​​នៅ​​​​ឡើយ​​​​ទេ។​បញ្ហា​នេះ​ខាងក្រុមហ៊ុន​ម៉ុងឬទ្ធី​បាន​ចុះណែនាំ​កសិករ​​​ជាដៃគូរ​​ឲ្យ​ការ​ដាំដុះឲ្យ​មាន​បច្ចេកទេ​​​​ ត្រឹមត្រូវ​​​​។​

លោក​បាន​​លើក​ឡើង​​​ថា​​ ​​​ក្រុមហ៊ុន​​​​​​ម៉ុងឬទ្ធី​វិញ​បាន​នាំចេញស្វាយ​​​​កែវរមៀត​​​​​ទៅកាន់​ប្រ​​​ទេសបារាំង​ ដែលមាន​ការ​ទទួល​ស្គាល់ត្រឹមត្រូវស្វាយរបស់​​​​​កម្ពុជា​​​ ហើយ​បញ្ហានេះ កសិករដៃ​​​គូរ​​​​​​​បាន​មក​សហការ​ជាមួយ​​ក្រុមហ៊ុន​​​​ផងដែរ​​​​​​។​

លោក​បាន​បន្ថែមថា ​​ដើម្បី​ឲ្យ​កសិករ​អ្នក​ដាំមានភាពប្រាកដប្រជា​​នោះ ​​​​​​​​​​និងមានកិច្ចសន្យា​ទិញលក់​ឲ្យ​បាន​ច្បាស់​លាស់​​នោះ​​​​ ​ក្រុមហ៊ុន​​​ម៉ុ​​​ងឬទ្ធី​​មានកិច្ច​សន្យា​​​ត្រឹមត្រូវជាមួយ​កសិករ​​​​​​​និងអាចធានាតម្លៃ​បានត្រឹមត្រូវ​​​​​​។​

កាលពី​​ខែមី​​​នា​ ឆ្នាំ​២០១៧​ ក្រុមហ៊ុន​​ម៉ុងឬទ្ធី​​​បាន​នាំចេញ​ផ្លែស្វាយ​កែវរមៀតចាប់ពីចុង​ខែ​វិច្ឆិកា​រ ហូត​មកដល់ថ្ងៃទី ២១ ខែមីនា​​ កន្លងទៅ​​​​​​បានចំនួន២២​ ​​​ជើង​យន្តហោះហើរ​​​​​​ស្មើ​​​និង​​​ ១៣០ តោន​​​​​​។​​​

យោងតាម​​​​សមាគម​ស្វាយ​​​​កែវរមៀតបាន​​​បង្ហាញថា ​​​កាល​ពី​ដើម​ឆ្នាំ​២០១៦ កន្លង​ទៅ សមាគម​ស្វាយ​កែវរមៀត នៅ​ខេត្ត​កំពង់ស្ពឺ​​​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ប្រ​មាណ​ជាង ១.០០០​តោន និង​ទីផ្សារ​ប្រទេស​វៀតណាម និង​ថៃបាន​ជាង ១​ម៉ឺន​តោត​៕​​​

 

 

​​