ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ថានភាពនិង​​ការបញ្ជាទិញក្នុង​​​​វិស័យ​កាត់ដេរ​​​​​​កម្ពុជានៅតែបន្ត​​​​​​​​កើនឡើង​​​​​​​ឆ្នាំនេះ​

​យោងមតា​មសមាគម​រោងចក្រកាត់ដេរ​​កម្ពុជា​​​បាន​​​បានចាត់ទុកថា គិតត្រឹមឆ្នាំ២០១៨ និងឆ្នាំ​២០១៩នេះ​គីក្នុង​​​​​រយៈពេល៣​​​ខែកន្លងទៅនេះ​​​​ស្ថានភាពនិង​​ការបញ្ជាទិញក្នុង​​​​វិស័យ​កាត់ដេរ​​​​​​នៅតែមានភាពល្អប្រសើរ​​​​​​នៅឡើយ​​។​​​​​

លោក កាំង ម៉ូនី​​​កា អគ្គលេខាធិការរងនៃសមាគមរោងចក្រ​កាត់ដេរកម្ពុជាមានប្រសាសន៍ថា ​​​​​ បើតាម​ការ​​​​​ស្ទង់មតិ​​​ជាមួយ​និងរោងចក្រ​​​ជាសមាជិករបស់​សមាគមរោងចក្រ​កាត់ដេរ​កម្ពុជារយៈពេល៣ខែឆ្នាំនេះ​​ ​​​​​​​​ស្ថានភាព​​នៃការបញ្ជាទិញ​​​​​​និង​ផលិតកម្ម​ក្នុងរោងចក្រ​មិន​មានអ្វីគួរ​ឲ្យ​ព្រួយ​បារម្ភនោះទេ ពោល​​​​គឺទទួល​បាន​ការបញ្ជាទិ​ញគ្រប់​គ្រាន់ដែលស្ថានភាពនេះ​​នឹងបន្តរហូតដល់ដំណាច់ឆ្នំា​​​​​​​​២០១៩។

លោក​បាន​មានប្រសាសន៍ទៀតថា បច្ចុប្បន្ន​នេះមាន​រោងចក្រ​ថ្មីចំនួន​​១០ រោងកច្រ​​​​​​​​​ជាការវិនិយោគមក​ពីប្រទេស​ចិន​​​និងរោងចក្រ​៥ទៀត ​ជារោងចក្រ​​ចាស់ ​​​​​ដែលបាន​បិទហើយ​បើកដំណើរការវិញ ហើយ​​កម្ពុជា​​​កំពុងតែទទួល​បាន​លំហូររោងចក្រ​​​ថ្មីៗមកពីប្រទេស​ចិន​​បន្ថែមទៀត​​។​

យោងតាមសមាគម​រោងកច្រ​កាត់ដេរកម្ពុជាបាន​ចាត់ទុកថា ​​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធរវាង​រាជរដ្ឋាភិបាលកម្ពុជានិង​រដ្ឋាភិបាលចិន​​​​​​គឺ​​​ជាមូលដ្ឋានគ្រឹះ​​​​​មួយ​​​ក្នុងការ​​​ជំរុញ​​ឲ្យ​​វិនិយោគិន​មកពីប្រ​​​ទេស​ចិន​​​​​​​មានឱកាស​មក​វិនិយោគកាន់តែច្រើន​​ក្នុង​​​វិស័យ​​ឧស្សាហកម្ម​កាត់ដេរ​​​​​​កម្ពុជា​​ផងដែរ​​​​។​

សម្រាប់ លោកបណ្ឌិត​​ ជូន មុំថុល​ ​​ប្រធាន​​សហព័ន្ធ​សហជីព​កម្ពុជា​​​​​​​​បាន​លើកឡើង​ថា ​​​​​​ផលិតភាព​ក្នុងវិស័យ​រោងចក្រ​កម្ពុជានៅកម្ពុជា​​​​មិន​ខ្សោយទេ​ ប៉ុន្តែទន្ទឹម​នោះ​ត្រូវទាមទារ​​ឲ្យ​មានការពង្រឹង​បន្ថែម​​​​ទៀត​​​ ហើយជាក់ស្តែង​​​​​នៅឆ្នាំ២០១៧​នេះ​គោលដៅនៃ​​ផលិតកម្ម​រោងចក្រ​​​​​​របស់​កម្ពុជា​នៅតែមាន​ភាពល្អប្រសើរ ​​​​​និង​មានផលិតភាពធំជាងមុន​​​​។​

លោក​​បាន​បន្ត​ទៀត​​​ថា ​​​ការប្រែប្រួល​របស់​​វិស័យ​​​​​រោងចក្រ​​កាត់ដេរ​​​ទាំងផលិតភាព​និងក្នុងឩស្សា​​​​ហកម្ម​ទាំងមូល​​​​នឹង​​​បន្តកើន​ឡើង​​​ ហើយ​អ្វីដែលពិសេសនោះ​​​​​​​ ដោយសារតែប្រាក់ខែឡើងខ្ពស់ជាងមុន​​​ សម្រាប់​លក្ខណ្ឌការងារវិញ​​​​​​​​​មានភាពល្អប្រសើរ​​​​​ជាងឆ្នាំកន្លងទៅ​​​​​​​​​។​

លោក​បាន​បញ្ជាក់ទៀត​​​ថា​​​​ ​​​​​សម្រាប់​វិស័យ​រោងចក្រកាត់ដេរ​​កម្ពុជា​​​​​​​​​​​​ឆ្នាំ២០១៧​ និងឆ្នាំ២០១៩​​ ដែលនឹងធ្វើ​ឲ្យ​សហគមន៍អន្តរជាតិ​មានទំនុកចិត្ត​​​លើ​​​ផលិត​កម្មរោងចក្រកាត់ដេរ​នៅកម្ពុជា​​ ដោយសារតែ​​​​​​​មាន​​ផលិតភាពខ្ពស់​ជាងមុន​​​។​

នៅ​ឆ្នាំ​២០១៧​កន្លងមក កម្ពុជា​បាន​នាំប្រទេសវៀតណាម​​​​​ ជាដៃគួរប្រកួតជាមួយ​កម្ពុជា​​​​​​បាន​បញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីជាមួយសហគមអឺរ៉ុប​​​​ក៏ដូចជាកិច្ចព្រមព្រៀង​​​​​​អន្តរប៉ាស៊ីភិច នាំចេញផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​ដែលមាន​តម្លៃ​សរុប​ប្រមាណ​ជាង​៧៦ ពាន់លានដុល្លារអាមេរិក​។

ការនាំចេញ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ឆ្នាំ​២០១៨​នេះ សម្រេចបាន​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ២៤,៧​ភាគរយ បើ​ធៀប​និងកាលពី​​ឆ្នាំ​២០១៧​។