មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា មីស៊ីលមួយគ្រាប់ក្នុងចំណោមពីរគ្រាប់ ដែលកូរ៉េខាងជើងបាញ់សាកល្បងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដានេះ គឺជាគ្រាប់មីស៊ីលប្រភេទថ្មី ។
មន្ត្រីដដែលបានបន្តថា គ្រាប់មីស៊ីលប្រភេទថ្មីដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាលពីព្រឹកម៉ិញនេះ បានហោះហើរក្នុងរយៈចម្ងាយជាង៦៩០គីឡូម៉ែត្រ ស្មើរនឹង៤២៨ម៉ាយ ដែលជារយៈចម្ងាយឆ្ងាយ ។
ចំណែកមីស៊ីលមួយគ្រាប់ទៀត អាចជាមីស៊ីលរយៈចម្ងាយខ្លីធម្មតា ដោយសារមីស៊ីលនោះបានហោះហើរក្នុងរយៈចម្ងាយ៤៣០គីឡូម៉ែត្រ ស្មើនឹង២៦៧ម៉ាយ និងហោះហើរកម្ពស់៥០គីឡូម៉ែត្រ ស្មើនឹង៣០ម៉ាយ ៕