ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្អូនស្រីសម្តេចនាយករដ្ឋមន្ត្រី ប្រាប់ យោធិនពិការ លោក មាស សុផាត កុំអស់សង្ឃឹម រឿងវិវាទដីធ្លី ជាមួយ លោក កើត សារ៉េត

លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ លោក មាស សុផាត ជាយោធិនពិការ ថា  សូមប្អូនប្រុសកុំអាលអស់សង្ឃឹមបើតាមខ្ញុំមើលក្នុងដីកាបញ្ជូនចេញពីខុទ្ទកាល័យរបស់សម្តេចទៅក្រសួងយុត្តិធម៌នេះ ។

លោកស្រីមានប្រសាសន៍ទៀតថា”ខ្ញុំមិនចង់និយាយទេរឿងដីធ្លីតែឃើញរឿងដីប្អូន មាស សុផាត ជាយោធិនពិការរស់នៅយូរហើយហេតុអ្វីបានជាលោក កើត សាវ៉េត គាត់ធ្វើប្លង់យកអញ្ចឹង ណ៌!ឮថាគាត់ជាមន្ត្រីជាន់ខ្ពស់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” ។

ប្អូនស្រីសម្តេចនាយករដ្ឋមន្ត្រីបន្ដែមថា សូមឯកឧត្តម ជា សុផារ៉ា មេត្តាជួយរកយុត្តិធម៌ឲ្យរាស្រ្តផង។ក្នុងបច្ចុប្បន្ននេះបើតាមខ្ញុំមើលឃើញរឿងដីធ្លីភាគច្រើន ទឹកទន្លេបំពានទឹកអងច្រើនណាស់ វាតិច តួចណាស់ដែលទឹកអងបំពានទឹកទន្លេនោះ។

មន្ត្រីសាលារាជធានីភ្នំពេញធ្លាប់បានអះអាងថា នឹងសម្របសម្រួលករណីវិវាទដីធ្លីរ៉ាំរ៉ៃ រវាងលោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអតីតយោ​​ធិនពិការម្នាក់រស់នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីបញ្ចៀសការអនុវត្តន៍ ដោយបង្ខំនូវសាលដីការបស់តុលាការ ដែលបង្កឲ្យមានអំពើហិង្សា។​​​​

ទាក់ទងករណីនេះ លោក មាស សុផាត បានស្នើសុំឲ្យមានការអន្តរាគមន៍ពី  លោក​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលជាចៅហ្វាយនាយរបស់លោក កើត សារ៉េត ។

លោកបានមានប្រសាសន៍ថា «ខ្ញុំ​​បាទ សុំ​​ទទូចអង្វរដល់នឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាអាណិតអាសូរដល់រូបខ្ញ៉ំបាទផង។ សូមឯកឧត្តម មេត្តាជួយដោះស្រាយបញ្ចប់រឿងក្តីមួយនេះ ដើម្បីកូនចៅបានធូរស្រាលផ្លូវចិត្ត មានពេលវេលាព្យាបាលជំងឺ ឈឺរាំរៃ លើសឈាម ទឹកនោមផ្អែម រហូតដល់ថ្ងៃស្លាប់ក្រោមម្លប់សុខសន្តិភាព»។

ចំណែកតំណាងភាគី លោក កើត សារ៉េត ពេលនេះ មិនអាចសុំការពន្យល់​បានទេ ​ ប៉ុន្តែ​​មកទល់ពេលនេះ​លោក​​ហាក់ដូចជារក្សា ជំហនៅដដែល ដោយលើកហេតុផលថា ខ្លួនជាអ្នកឈ្នះក្តី។

ដោយសារការប៉ុនប៉ងអនុវត្តន៍ដោយបង្ខំនូវជាច្រើន ដងនូវសាលដីការបស់តុលាការកំពូល ផ្លូវចូលទៅផ្ទះយោធិនពិការ ​ក្នុងខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ​លែងមានទៀត ហើយសូម្បីតែទំនប់ស្រះចិញ្ចឹមត្រីនៅខាងជើងផទះក៏ត្រូវផ្តាច់អស់ដែរគឺ មិនអាចូលទៅដល់ផ្ទះឈើដ៏ចាស់រខេករខាកនេះបានឡយ។

អ្នកជិតខាងបាននិយាយថា ក្រុមគ្រួសារលោក មាស សុផាត ជាយោធិនពិការនៅក្នុង​សមរភូមិបានកាយផ្តាច់ផ្លូវមុខផ្ទះ កាលពីកន្លងមកនេះ ដើម្បីការពារដីរបស់គាត់មិនឲ្យតុលាការចូលទៅរឹបអូសយកឲ្យទៅលោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមអំណាចសាលដីការបស់លោក ឌិត មន្ទីរ ប្រធានតុលារកំពូល។

យោងតាមដីកាបញ្ជូនរបស់លេខ៦២៨ ចុះថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩ របស់ លោក ហូ សិទ្ធី ប្រធានខុទ្ទកាល័យសម្តេ​​​ចតេជោនាយករដ្ឋមន្រ្តី​​ បានរំលឹក​​​​ថា ការស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផ្អាកការអនុវត្តដោយបង្ខំ ធ្វើឡើងបន្ទាប់ពីលោក មាស សុផាត អាយុ៦០ឆ្នាំ អតីតទាហានពិការជើងម្ខាង និងមានមុខរបរជាកសិករចិញ្ចឹមត្រី រស់នៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្តឹងសុំអន្តរាគមមន៍ពីសម្តេចតេជោ ហ៊ុន សែន ជួយស្វែងរកយុត្តិធម៌ដែលចោទប្រកាន់លោក កើត សារ៉េត ថាបានបំពានយកដីរបស់ខ្លួនកំពុងរស់នៅតាំងពីឆ្នាំ១៩៩២ ដែលគិតមកដល់ពេលនេះ គឺមានរយៈ២៦ឆ្នាំហើយ។

លោក មាស សុផាត បានលើកឡើង​​ថា នៅក្នុងឆ្នាំ១៩៩៤ លោកបានសុំដីបឹងនេះពីរដ្ឋអំណាយមូលដ្ឋាន ដើម្បីដាំឈូក ហើយរហូតដល់ឆ្នាំ១៩៩៥លោកបានសុំការអនុញ្ញាតពីមន្ត្រីក្នុងមូកដ្ឋានដដែលនេះដើម្បីជីកធ្វើស្រះចិញ្ចឹមត្រីវិញម្តង ហើយជីកបានចំនួន ២ស្រះ ដើម្បីធ្វើឲ្យជីវភាពបានធូរធារជាងមុន។

លោក មាស សុផាត បានចោទលោក កើត សារ៉េត ថា «គាត់អាងអំណាចជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លួចធ្វើប្លង់យកដីខ្ញុំបាទ»។