ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាមេរិកពន្យាពេលដំឡើងពន្ធនាំចូលពីប្រទេសចិន

ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃអង្គារ ទី១៣ ខែសីហានេះ ស្តីពីការពន្យាពេលដំឡើងពន្ធនាំចូលពីប្រទេសចិន ដែលអាមេរិកមានគម្រោងនឹងដាក់ឲ្យចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ ។

ការិយាល័យតំណាងផ្នែកពាណិជ្ជកម្មអាមេរិក បានឲ្យដឹងថា អាមេរិ កនឹងដំឡើងពន្ធក្នុងអត្រា១០% លើទំនិញរបស់ប្រទេសចិនក្នុងតម្លៃទឹកប្រាក់៣០០ពាន់លានដុល្លារ ដែលនឹងត្រូវនាំចូលទីផ្សារអាមេរិក ។

ការិយាល័យដដែលបានបន្តថា ការដំឡើងពន្ធនឹងត្រូវចូលជាធរមាននៅថ្ងៃទី១៥ ខែធ្នូ ចុងឆ្នាំ២០១៩នេះ ដោយមិនចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញា ដូចការ  ​​​      គម្រាមរបស់លោក ដូណាល់ ត្រាំ នោះទេ ។

សូមបញ្ជាក់ថា ការប្រកាសពន្យាពេលដំឡើងពន្ធនាំចូលពីប្រទេសចិន ត្រូវបានធ្វើឡើងខណៈដែលកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការសងសឹកគ្នាដោយដំឡើងពន្ធនាំចូល ៕