ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជំនួបកំពូល G7 នៅបារាំង សម្រេចផ្តល់ប្រាក់ជំនួយ២០លានដុល្លារអាមេរិកដល់យុទ្ធនាការពន្លត់ភ្លើងព្រៃអាម៉ាហ្សូន

ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា មេដឹកនាំមកពីប្រទេសដែលមានឧស្សាហ៍កម្មលូតលាស់ខ្លាំងទាំង៧នៅលើពិភពលោក នៅក្នុងកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង បានសម្រេចផ្តល់ប្រាក់ជំនួយប្រមាណ២០លានដុល្លារអាមេរិក ឫ១១លានអឺរ៉ូដល់យុទ្ធនាការពន្លត់ភ្លើងឆេះព្រៃនៅតំបន់ អាម៉ាហ្សូន ។

ប្រាក់ជំនួយទាំង២០លានដុល្លារអាមេរិកនេះ នឹងត្រូវផ្តល់ជួនទៅឲ្យប្រទេសចំនួន៨ប្រទេសដែលមានទីតាំងនៅជុំវិញតំបន់ព្រៃអាម៉ាហ្សូន មានប្រទេសប្រេស៊ីល បូលីវី កូឡុំប៊ី ប៉េរូ អេក្វាឌ័រ វេណេស៊ុយអេឡា ហ្គុយយ៉ាណា និងស៊ូរីណាំ ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លើងព្រៃបានលេបត្របាក់តំបន់ព្រៃអាម៉ាហ្សូនអស់ប្រមាណជាងមួយលានហិកតា ស្មើនឹងជាង៦០%ហើយ ហើយភ្លើងព្រៃនៅតែបន្តឆាបឆេះក្នុងល្បឿនលឿនបន្តទៀត ៕