ប្រព័ន្ធផ្សព្វផ្សាយ Aljazeera បានចុះផ្សាយថា តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ចាប់ផ្តើមស្ទុះងើបឡើងហើយ កាលពីថ្ងៃចន្ទ ទី១៦ ខែកញ្ញានេះ ក្រោយពីស្ថានីយ៍បូមប្រេងពីរកន្លែងរបស់ប្រទេសអារ៉ាប៊ី សាអូឌីត បានទទួលរងនូវការវាយប្រហារដោយយានដ្រូនមិនស្គាល់ប្រភព ។
តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ បានកើនឡើង ៧.៨៤ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ស្មើនឹងកំណើន ១៣% ដល់តម្លៃ ៦៨.០៦ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលមានចំណុះ ១៥៩ លីត្រ ។
តម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក បានកើនឡើង ៥.៦១ ដុល្លារក្នុងមួយបារ៉ែល ស្មើនឹងកំណើន ១០.២% ដល់តម្លៃ ៦០.៤៦ ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឥន្ធនៈនៅតំបន់អាស៊ីបានកើនឡើង ១០% ដល់តម្លៃ ៦៦ ដុល្លារក្នុងមួយបារ៉ែល ៕