ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះបន្តិចវិញ កាលពីថ្ងៃពុធ ទី១៨ ខែកញ្ញានេះ ក្រោយពីមេដឹកនាំរបស់ប្រទេសអារ៉ាប៊ី សាអូឌីត បានប្រកាសបញ្ចេញប្រេងក្នុងស្តុកទៅបំពេញបរិមាណប្រេងដែលខ្វះខាត ។
សូមបញ្ជាក់ថា ក្រោយពីស្ថានីយ៍បូមប្រេងចំនួនពីរកន្លែងរបស់អារ៉ាប៊ី សាអូឌីត បានទទួលរងការវាយប្រហារដោយយានដ្រូន និងមីស៊ីល ប្រទេសនេះបានបាត់បង់ទិន្នផលប្រេងប្រចាំថ្ងៃ ចំនួន ៥លាន៧សែនបារ៉ែលក្នុងមួយថ្ងៃ និងរុញច្រានតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិឲ្យកើនឡើងខ្លាំង ។
កាលពីថ្ងៃពុធ ទី១៨ ខែកញ្ញានេះ តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ បានកើនឡើងក្នុងរង្វង់២% ដែលជាកំណើនធ្លាក់ចុះទៅក្នុងកម្រិតទាប ក្រោយពីតម្លៃប្រេងបានកើនឡើងក្នុងរង្វង់១០% ៕