ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា​និងពន្ធដារផ្សព្វផ្សាយ អំពីការបង់ពន្ធលើវិស័យសំណង់ និងអចលនទ្រព្យ

ភ្នំពេញ៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានរៀបចំកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្សព្វផ្សាយអំពីការបង់ពន្ធ លើវិស័យសំណង់ និងអចលនទ្រព្យ ។

លោក ឧកញ៉ា លី ហួរ ប្រធាន សមាគម អ្នកអភិវឌ្ឍន៍ លំនៅឋាន កម្ពុជា និងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជា អគ្គនាយនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្សព្វផ្សាយអំពីការបង់ពន្ធលើ វិស័យ សំណង់ និងអចលនទ្រព្យ ។

លោក ឧកញ៉ា លី ហួរ បានឲ្យដឹងថា សមាគមក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មកម្ពុជា សមាគមអ្នកសាង សង់ កម្ពុជា សមាគម អ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុ កម្ពុជាសមាគមអចលទ្រព្យចិន សមាគមអចលទ្រព្យសឹង្ហបុរីការជួបជុំ អ្នកវិនិយោគ ប្រទេស ជប៉ុន ចូលរួមវេទិកាតាំងពិព័រណ៍ ទាំងក្នុងស្រុកនិងក្រៅស្រុកមានប្រទេសភូមាថៃនិងប្រទេសសឹង្ហបុរីជាដើម ។

លោកឧកញ៉ាបានបញ្ជាក់បន្ថែមថា នៅពេលខាងមុខនេះ សមាគមនឹងធ្វើកិច្ចសហប្រតិបត្តិការ និងចុះអនុសារណៈជាមួយ សមាគមអចលទ្រព្យចិន។មិនត្រឹមតែប៉ុណ្ណោះសមាគមមានផែន ការធ្វើកិច្ចសហប្រតិបត្តិកាជាមួយប្រទេសជាច្រើនទៀត ដើម្បី កិត្តិយសសមាគមទាំងតំបន់អាស៊ាននិងពិភពលោក។

កន្លងថ្មីៗនេះ សមាគមបានអនុញ្ញាតឲ្យវិទ្យាស្ថានអចលនទ្រព្យ កម្ពុជា និងវិទ្យាស្ថានអចលនទ្រព្យសឹង្ហបុរី ចូលជួបពិភាក្សានិង ធ្វើកិច្ចសហប្រតិបត្តិការទៅលើការផ្តល់វគ្គបណ្តុះបណ្តាល អំពីវិស័យសំណង់និងអចលទ្រពយ។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបកស្រាយពន្យល់នូវគោល ការណ៍ច្បាប់ និងអត្ថប្រយោជន៍នៃការបង់ពន្ធរបស់អ្នកវិនិយគលើវិស័យ សំណង់ និងអចលនទ្រព្យ ។

លោកមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយ គតិបណ្ឌិត រប ស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចយកចិត្តទុកដាក់ និងគាំទ្រដល់វិស័យឯកជនក្នុងការប្រកបអាជីវកម្ម។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើជាដៃគួរសហការដ៏ល្អ ជាមួយ សមាគម អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាជាពិសេសអ្នកវិនិយោគ លើវិស័យ សំណង់ និង អចលនទ្រព្យដើម្បីធ្វើសេវាកម្ម បង់ពន្ធឲ្យបានកាន់តែល្អប្រសើរជាងនេះទៀត និងគាំទ្របំពេញ ភាពខ្វះចន្លោះឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យវិស័យនេះកាន់តែរីក ចម្រើននិង ដើម្បីសេដ្ឋកិច្ចប្រទេសជាតិកម្ពុជាយើងទាំងមូលផង ដែរ ។

សូមបញ្ជាក់ថាលោក ឧកញ៉ា លី ហួរបេក្ខភាពប្រធានសមាគម តែ ១ គត់ ដែលបានគ្រប់គ្រងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន កម្ពុជាតាំងពីអាណត្តិទី១រហូតដល់អាណត្តិទី២បានលើកឡើងថា ក្នុង ឆ្នាំទី១នៃអាណត្តិទី២នេះសមាគមទទួលបានសមិទ្ធផលផ្លែផ្កាដ៏ត្រចះត្រចង់ជាច្រើនទាំងថ្នាក់ជាតិនិងអន្តរជាតិ និងបានធ្វើ វេទិកាធុរកិច្ច សម្រាប់ពង្រឹងពង្រីកកិត្យានុភាពធ្វើកិច្ចសហប្រតិ បត្តិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសណង់។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអគ្គនាយកដ្ឋានពន្ធដារអគ្គិសនីកម្ពុជារដ្ឋា ករទឹកស្វយ័តក្រុងភ្នំពេញនិងអាជ្ញាធរមូលដ្ឋនក្នុងការ សម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានាដល់ការអភិវឌ្ឍ គម្រោង របស់ សមាជិក – សមាជិកា ៕