(ទីក្រុងណានីង ខេត្តក្វាងស៊ី-ចិន)៖ ក្នុងឱកាសនៃដំណើរចូលរួមពិពណ៌ចិន-អាស៊ានលើកទី១៦ នៅទីក្រុងណានីង លោករដ្ឋមន្ត្រី ថោង ខុន បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ជាមួយ នឹងសាកលវិទ្យាល័យហេណានណកម៉ល (Henan Normal University)។
ការចុះហត្ថលេខានេះបានធ្វើឡើង ក្រោមអធិបតីភាពរបស់ លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីថ្ងៃទី ២១ ខែកញ្ញា នៅទីក្រុងណានីង។
ខ្លឹមសារនៃអនុស្សារណៈបានគូសបញ្ជាក់អំពីខ្លីមសារៈ សំខាន់ស្តីអំពីការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ចូលរួមជំរុញ ការអភិវឌ្ឍសមត្ថភាពរបស់អ្នកជំ នាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈប្រព័ន្ធអេឡិចត្រូនិក។
កម្មវិធីសិក្សាពីចម្ងាយសម្រាប់បណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការជម្រុញបង្កើតសាលាបណ្តុះបណ្តាលជំនាញវជ្ជាជីវះ ទេសចរណ៍នៅកម្ពុជា។
នៅក្នុងព្រឹត្តិការណ៍ដោយឡែកមួយទៀតកាលពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៩លោករដ្ឋមន្ត្រីក៏បានអញ្ជើញទស្សនកិច្ ចនៅសាលាបណ្តុះបណ្តាលបច្ចេកទេស ឧស្សាហកម្មធុនស្រាលគ័ងស៊ីទី០២ (Guangxi Second Light Industry Senior Technical School)។
ក្នុងកិច្ចពិភាក្សាជាមួយគណៈគ្រប់គ្រងសាលាលោករដ្ឋមន្ត្រីបាន គូសបញ្ជា់ក់ប្រាប់ភាគីចិនអំពីសភាពការណ៍អភិវឌ្ឍន៍វិស័យទេស ចរណ៍កម្ពុជា និងសេចក្តីត្រូវចាំបាច់ក្នុងការបណ្តុះបណ្តលធនធានមនុស្សផ្នែកជំនាញវជ្ជាជីវៈទេសចរណ៍ ដើម្បីឆ្លើយតបអោយបានទាន់ពេលវេលាចំពោះកំណើនទេសចរដែលកំពុងកើនឡើងនៅកម្ពុជា ទាំងទេសចរជាតិ និងអន្តរជាតិ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា“វិស័យទេសចរណ៍ជា វិស័យសេដ្ឋកិច្ចមួយ ដែលត្រូវការជំនាញច្បាស់លាស់”ទើបអាចអភិវឌ្ឍន៍ប្រកបដោយគុណភាព និងនិរន្តរភាពបាន។
កម្ពុជាមានផែនការបំពាក់បំប៉ននិងបបណ្តុះបណ្តាលផ្តល់ជំនាញវិជ្ជាជីវៈដល់បុគ្គលិកបំរើការ ក្នុងវិស័យទេសចរណ៍អោយបានប្រមា ណ ៥០% នៅ ឆ្នាំ២០២០ និង ១០០% នៅឆ្នាំ ២០២៥។
ក្នុងនោះសេចក្តីត្រូវការនៃការជំរុញការបង្កើត សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អោយបានច្រើន គឺជាបញ្ហាគន្លិះមូលដ្ឋាន ដែលលោករដ្ឋមន្ត្រី សំណូមពរអោយភាគីចិនជួយដល់កម្ពុជា ទាំងការផ្តល់អាហារូបករណ៍ទាំងការវិនិយោគបង្កើតសាលាបណ្តុះបណ្តាល អោយបានច្រើន។
ភាគីចិនបានសំដែងការគាំទ្រ និងយល់ស្របទាំងស្រុងចំពោះការលើកឡើងរស់លោករដ្ឋមន្ត្ រីហើយសន្យាជំរុញការអនុវត្តអនុស្សា រណៈយោគយល់គ្នានេះអោយមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៥កម្ពុជា ត្រូវការបំពាក់បំប៉ន និងផ្នែកជំនាញវិជ្ជាវៈទេសចរណ៍ដល់បុគ្គលិកបំរើការក្នុងវិស័យនេះ ប្រ មាណ១លានវ២សែននាក់បដើម្បីឆ្លីយតបនឹងចំនូនទេសចរអន្តរជាតិប្រមាណជាង ១១លាននាក់ និងទេសចរក្នុងស្រុករាប់លាននាក់ផងដែរ។