ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិន និងអាមេរិកជួបចរចាសាជាថ្មីក្នុងការស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម

ប្រព័ន្ធផ្សព្វផ្សាយ Bloomberg បានចុះផ្សាយថា មន្ត្រីថ្នាក់កណ្តាលរបស់ប្រទេសចិន បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍មុន ដើម្បីចរចាបន្តជាមួយភាគីខាងសហរដ្ឋអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងប្រទេសមហាអំណាចទាំងពីរ ។

ប្រភពដដែលបានបន្តថា ជំនួបចរចានៅជុំថ្មីរវាងភាគីទាំងពីរនេះ បានទទួលលទ្ធផលជាផ្លែផ្កា ហើយភាគីទាំងពីរនឹងជួបចរចាបន្តទៀតនៅខែក្រោយ ដែលជំនួបក្រុមតំណាងផ្នែកពាណិជ្ជកម្មនៃប្រទេសទាំងពីរ ។

សូមបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានអូសបន្លាយអស់រយៈពេលជាង១៨ខែហើយ ដោយប្រទេសទាំងពីរបានសងសឹកគ្នាទៅវិញទៅមកក្នុងសង្គ្រាមពាណិជ្ជកម្មដោយការដំឡើងពន្ធនាំចូល ដោយខាងចិនបានដំឡើងពន្ធនាំចូលពីអាមេរិកក្នុងតម្លៃទឹកប្រាក់១៨៥ពាន់លានដុល្លារ និងអាមេរិកបានសម្រេចដំឡើងពន្ធនាំចូលពីចិនក្នុងតម្លៃទឹកប្រាក់៣៦០ពាន់លានដុល្លារ ៕