ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហាសាន រ៉ូហានី ព្រមានថា ប្រទេសដែលហ៊ានប៉ះពាល់អ៊ីរ៉ង់ នឹងមិនបានសុខទេ

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានការចុះផ្សាយថា ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី បានព្រមាន បើប្រទេសណាមួយ ដែលហ៊ានប៉ះពាល់ ឫហ៊ានវាយប្រហារលើអ៊ីរ៉ង់ ប្រទេសនោះនឹងមិនបានសុខទេ ។

លោក ហាសាន រ៉ូហានី បានព្រមានបែបនេះកាលពីថ្ងៃអាទិត្យ ទី២២ ខែកញ្ញានេះ ដែលជាទិវាខួមលើកទី៣៩ឆ្នាំ នៃសង្គ្រាមរវាងប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ហើយប្រធានាធិបតីអ៊ីរ៉ង់រូបនេះក៏បានព្រមានផងដែរថា កងទ័ពបរទេសត្រូវនៅអោយឆ្ងាយពីសមុទ្រពែក្ស (Persian gulf) បើមិនដូច្នេះទេប្រយ័ត្នគ្រោះថ្នាក់ ។

ការព្រមានរបស់លោក ហាសាន រ៉ូហានី គឺសំដៅលើកងទ័ពរបស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ពង្រាយបន្ថែមទៀតនៅឈូងសមុទ្ររបស់ប្រទេសអារ៉ាប៊ី សាអូឌីត ក្នុងគោលដៅការពារនាវាពាណិជ្ជកម្មរបស់ខ្លួន និងសម្ព័ន្ធមិត្ត ៕