by daily-khmer
ភ្នំពេញ៖យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៩ខែឆ្នាំ២០១៩នេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់សហគមន៍អឺរ៉ុបធ្លាក់ចុះប្រមាណ ជាជិត៣០ភាគរយ ។ ប៉ុន្តែការនាំចេញទៅទីផ្សារប្រទេសចិន បានកើនឡើងជាង៤៤ភាគរយ និងកើនជាង២៧ភាគរយ នៅក្នុងទីផ្សារប្រទេសអាស៊ាន រួមទាំងទីផ្សារប្រទេសមួយចំនួនទៀត ជាង១៦ភាគរយ ផងដែរ៕