ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​ឆ្នាំ​២០២០៖ឃុំ​សង្កាត់​នីមួយៗ នឹង​ទទួលបាន​ថវិកា​ពី៧​ម៉ឺនទៅ១០​ម៉ឺន​ដុល្លារអាមេរិកក្នុង១​ឆ្នាំ

 

ភ្នំពេញ​៖ សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត បានសម្រេច​ថា ឃុំ​សង្កាត់​នីមួយៗ នៅ​ទូទាំង​ប្រទេស នឹង​ទទួលបាន​ថវិកាចាប់​ពី ៧​ម៉ឺន​ដុល្លារ ទៅ ១០​ម៉ឺន​ដុល្លារអាមេរិកក្នុង ១​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២០ តទៅ​។ ពោលគឺ​ថវិកា​ឃុំ​សង្កាត់ ត្រូវបាន​បង្កើន​ចំនួន ១% បើ​ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៩ ។

ការបញ្ជាក់បែបនេះក្នុង​ពិធី​បិទ​មហាសន្និបាត អាណត្តិ​ទី​២ សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៩ ខែតុលា ឆ្នាំ​២០១៩​។ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕