លោកបណ្ឌិត តាន់ មុនីវណ្ណ ទីប្រឹក្សាសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានថ្លែងឲ្យដឹងថា គិតត្រឹមឆ្នាំឆ្នាំ២០១៩នេះ និងនៅឆ្នាំបន្ទាប់ទៀតសកម្មភាពការសាងសង់នៅតែមានសន្ទុះច្រើនហើយប្រទេសដែលចូលមកវិនិយោគគឺ ក្រុមហ៊ុនបរទេសភាគច្រើន ក្នុងនោះក្រុមហ៊ុនចិនបានវិនិយោគច្រើនជាងគេនៅក្នុងវិស័យសំណង់នៅកម្ពុជា ហើយក្រៅពីនេះមានបណ្តាប្រទេសផ្សេងៗទៀត។
លោកបណ្ឌិតបានបន្ថែមទៀតថា ក្នុងនាមសមាគមអ្នកវអភិវឌ្ឍន៍លំនៅឋានកម្ពុជាចូលរួមច្រើនក្នុងការអភិវឌ្ឍន៍វិស័យសំណង់ហើយបានសហការជាមួយនិងដៃគូរក្រៅប្រទេសមកអភិវឌ្ឍកម្ពុជាហើយសព្វថ្ងៃនេះ តម្រូវការក្នុង វិស័យសំណង់នៅតែមានតម្រូវការច្រើននៅឡើយដោយសារតែកម្ពុជាមានយុវជនភាគច្រើនពេញកម្លាំង ដែលសុទ្ធតែមានតម្រូវការផ្ទះរស់នៅតែម្តង។
សម្រាប់ លោក ភារម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុនអលចនទ្រព្យកម្ពុជា(ECC Realty) បានថ្លែងថា មួយរយៈចុងក្រោយនេះការវិនិយោគនៅក្នុងប្រទេសកម្ពុជានៅតែជាចំណុចទាក់ទាញនៅឡើយក្នុងនោះ មានការហក់ចូល វិនិ យោគិចិននិងជប៉ុនលើគម្រោងផ្សេងៗទៀត ដោយសារតែកម្ពុជាមានស្ថេរភាពនយោបាយ ដែលប្រទេសក្នុងតំបន់មិនមានអ្វីដូចប្រទេសកម្ពុជាយើង។
លើសពីនេះអ្នកជំនាញបានថ្លែងថា តាមពិតនេះជាឱកាសមួយដែលកម្ពុជាអាចអភិវឌ្ឍន៍សេដ្ឋកិច្ចនិងវិស័យផ្សេងៗ ដូចបណ្តាប្រទេសជឿនលឿន ខណៈអ្នកវិនិយោគបានចាត់ទុកកម្ពុជាជាគៅលដៅនៃការវិនិយោគហើយមិនថា វិស័យសំណង់ទេគឺអ្នកវិនិយោគទាំងនោះនៅតែមើលឃើញពីឱកាសថ្មីផងដែរ។
យោងតាមសមាគមអ្នកវាយតម្លៃអចលនទ្រព្យបង្ហាញថាស្ថានភាពអចលនទ្រព្យនៅឆ្នាំ២០១៩និងឆ្នាំបន្ទាប់ទៀត នេះវិស័យសំណង់នៅមានតែមានភាពល្អប្រសើរ ហើយអ្វីដែលពិសេសក្រុមអ្នកវិនិយោគទុនពីក្រៅប្រទេសមិនបញ្ឈប់ការបោះទុនវិនិយោគសាងសង់សំណង់អគារនោះទេ។
សម្រាប់វិស័យសំណង់នៅក្នុងប្រទេសកម្ពុជាបានផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់ក្នុងមួយថ្ងៃជាមួយនឹងកំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ ហើយវិស័យនេះនឹងបន្តរីកចំរើនបន្ថែមទៀត៕