ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកស្រី គ្លីនតុន គម្រាមប្រជែងយកតំណែងប្រធានាធិបតីពីលោកដូណាល់  ត្រាំ នៅឆ្នាំ២០២០

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT បានចុះផ្សាយថា លោកស្រី ហ៊ីឡារី គ្លីនតុន អតីតគូប្រជែងយកតំណែងប្រធានាធិបតី សហរដ្ឋអាមេរិក ជាមួយលោកដូណាល់ ត្រាំ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ បាន    ​​    គម្រាម លោកស្រីអាចនឹងចូលរួមប្រជែងជាមួយលោក ត្រាំ ម្តងទៀតក្នុងការបោះឆ្នោតនៅឆ្នាំ២០២០ខាងមុខ ។

លោកស្រី ហ៊ីឡារី គ្លីនតុន បានគម្រាមបែបនេះ ក្រោយពីលោក ដូណាល់ ត្រាំ បានសរសេរតាមប្រព័ន្ធ Twitter របស់លោកដោយប្រើសម្តីចំអកថា លោកស្រី គ្លីនតុន គួរសាកល្បងម្តងទៀតក្នុងការប្រជែងយកតំណែងប្រធានាធិបតីពីលោក ក្រែងមានឱកាសតិចតួច ។

សូមបញ្ជាក់ជូនថា លោកស្រី ហ៊ីឡារី គ្លីនតុន គឺជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិកជាមួយលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ ប៉ុន្តែលោកស្រីបានចាញ់ឆ្នោតលោក ត្រាំ ដោយទទួលបានកៅអីក្នុងសភា ៣០៤ទល់២២៧កៅអី៕