ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា កងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកបំផ្លាញមូលដ្ឋានយោធាដ៏សំខាន់របស់ខ្លួន នៅភាគឦសាននៃប្រទេសស៊ីរី កាលពីថ្ងៃពុធ ទី១៦ ខែតុលានេះ ក្រោយពីប្រកាសដកកងទ័ពចេញពីតំបន់នេះ ។
សូមបញ្ជាក់ថា មូលដ្ឋានយោធាអាមេរិកដែលត្រូវបានបំផ្លាញចោលនេះ គឺស្ថិតនៅក្នុងតំបន់កាន់កាប់ដោយក្រុមកុលសម្ព័ន្ធ (Kurd) នៅលើទឹកដីស៊ីរីភាគឦសាន និងជាមូលដ្ឋានទ័ពដ៏សំខាន់របស់សហរដ្ឋអាមេរិក និងបារាំង ។
មូលដ្ឋានយោធាអាមេរិកដែលត្រូវបានបំផ្លាញចោលនេះ ក៏ជាទីបញ្ជាការដ៏សំខាន់ផងដែរ ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មនិយមរបស់កងកម្លាំងចម្រុះអន្តរជាតិដែលដឹកនាំឲ្យអាមេរិក កាលពីឆ្នាំ២០១៤កន្លងទៅ ៕