អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (Food and Agriculture Organization of the United Nation) និងគណៈកម្មការអឺរ៉ុប (European Commission) បានចេញនូវការព្រមានមួយ កាលពីថ្ងៃសុក្រ ទី១៨ ខែតុលានេះ អំពីគ្រោះថ្នាក់ពីវិបត្តិខ្វះស្បៀងអាហារលើពិភពលោកនៅពេលខាងមុខ ។ នេះបើតាមការចុះផ្សាយរបស់ AFP ។
ការព្រមាននេះត្រូវបានធ្វើឡើងដោយផ្អែកលើរបាយការណ៍ស្រាវជ្រាវ របស់ក្រុមអ្នកស្រាវជ្រាវចំនួន ៥០នាក់ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិក្នុងការស្រាវជ្រាវផ្នែកក្សេត្រសាស្ត្រដើម្បីការអភិវឌ្ឍន៍ ដែលបានបង្ហាញលទ្ធផលការងាររបស់ខ្លួន ។
របាយការណ៍ដដែលបានចង្អុលបង្ហាញថា វិបត្តិខ្វះស្បៀងអាហារនៅលើពិភពលោកនៅពេលខាងមុខ នឹងកើតឡើងដោយសារ ប្រជាសាស្ត្រ បរិស្ថាន អាកាសធាតុ និងហិរញ្ញវត្ថុ ដែលវិបត្តិស្បៀងអាចនឹងកើតឡើងធ្ងន់ធ្ងរជាងគេនៅទ្វីបអាហ្វ្រិក ៕